KPT+
ចេះរស់នៅដោយសប្បាយចិត្ត ចាត់ទុកថាជីវិតជោគជ័យហើយ!
មនុស្សស្ទើរគ្រប់គ្នាតែងគិតអំពីភាពជោគជ័យទៅលើតែសមិទ្ធិផលធំៗ។ មិនដូច្នោះទេ! តាមពិតភាពជោគជ័យមានច្រើននិយមន័យណាស់ ហើយបើអ្នកអាននៅទីនេះ ចេះរស់នៅដោយសប្បាយចិត្ត នោះចាត់ថាជីវិតជោគជ័យហើយ។
១. រកពេលវេលាខ្លះដើម្បីស្វែងយល់ពីខ្លួនឯង

មនុស្សយើងរមែងតែលតោលនៅពេលណាមួយ ដែលមូលហេតុនោះអាចមកពីយើងខ្លួនឯងមិនស្គាល់ខ្លួនឯង។ ដូច្នេះការទុកចន្លោះពេលដើម្បីស្វែងរកគោលបំណងពិតប្រាកដរបស់ខ្លួនគឺជារឿងសំខាន់។ សួរខ្លួនឯងមើល៍! តើយើងចូលចិត្តអ្វី? មានក្តីស្រមៃអ្វីខ្លះ? ចម្លើយនៃសំណួរនេះអាចបង្ហាញពន្លឺខ្លះៗមិនខានអំពីខ្លួនយើង ហើយក៏អាចនឹងលែងសូវឱ្យយើងវិលវល់។
២. រៀនជឿជាក់និងឲ្យតម្លៃលើខ្លួនឯង
គុណតម្លៃនិងភាពជឿជាក់តែងមានជាប់ខ្លួនរបស់យើងម្នាក់ៗតាំងតែពីកុមារភាពមកម្ល៉េះ គ្រាន់តែពេលខ្លះយើងដឹង និងពេលខ្លះមិនដឹង។ ដូច្នេះត្រូវស្វែងយល់មកម្ដងទៀតពីតម្លៃនៃខ្លួនឯង ហើយផ្ដល់ទំនុកចិត្តដល់ខ្លួនជានិច្ច ដើម្បីរស់ថ្ងៃនេះឱ្យបានល្អបំផុត។

៣. គួរតែមានកំណត់ហេតុប្រចាំថ្ងៃ
បើសិនមិនទាន់ស្វែងយល់ពីខ្លួនឯងច្បាស់ យើងគួរតែកត់ត្រានូវសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ដើម្បីឲ្យដឹងថាយើងធ្វើអ្វីបានខ្លះ? មិនទាន់សម្រេចអ្វី? ហើយគួរធ្វើយ៉ាងណាដើម្បីជីវិតនេះ ចេះតែដើរទៅមុខប្រកបដោយជោគជ័យ។ កំណត់ហេតុ មិនគួរសរសេរតែរឿងកើតទុក្ខ ឬបញ្ហា តែគួរបញ្ជូលនូវរឿងតូចតាចល្អៗដែលយើងជួបរាល់ថ្ងៃផងដែរ ព្រោះរឿងនេះអាចជំរុញទឹកចិត្តបានច្រើន។
៤. ទទួលស្គាល់អ្វីដែលយើងមិនអាចប្តូរ

យើងជាយើង គួរស្រលាញ់អ្វីដែលយើងស្រលាញ់។ មានរឿងខ្លះយើងអាចផ្លាស់ប្តូរវាបាន ប៉ុន្តែក៏មានរឿងខ្លះយើងក៏មិនអាចផ្លាស់ប្តូរបានទេ ដូចនេះគួរតែរៀនទទួលយក ព្រោះទោះយ៉ាងណា វាគឺជាខ្លួនយើង។
៥. ផ្លាស់ប្តូរអ្វីដែលយើងគួរតែផ្លាស់ប្តូរ
មិនប្រាកដថាការផ្លាស់ប្តូរទាំងអស់សុទ្ធតែល្អ។ រឿងខ្លះយើងកែប្រែហើយ ក៏អាចក្លាយទៅជាអាក្រក់ បែបនេះយើងគួរតែជ្រើសរើសកែប្រែនៅអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនឯងនិងមនុស្សជុំវិញខ្លួន។ ការទទួលយកនិងទទួលស្គាល់ខ្លួនឯង វាពិតជារឿងអស្ចារ្យ ប៉ុន្តែត្រូវចាំថា យើងមិនមែនជាឧបករណ៍សម្រាប់បំពេញចិត្តមនុស្សគ្រប់គ្នានោះទេ។ អ្វីដែលយើងមិនអាចផ្លាស់ប្តូរបាន យើងគួរតែផ្តល់ឱកាសឲ្យវាកន្លងទៅ កុំឱបក្រសោបពេក!
អត្ថបទ៖ មួង ពិសី
ចុចអាន៖ រឿង ៧ យ៉ាងដែលបុគ្គលជោគជ័យម្នាក់ៗមានលក្ខណៈដូចគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


