Connect with us

KPT+

១៥ និយមន័យនៃភាពជោគជ័យ ដែលដាស់យើងពីភាពសោកសៅបាន!

បានផុស

នៅ

តើជោគជ័យគឺជាអ្វី? តើវាជាទ្រព្យសម្បត្តិ? ជាសុភមង្គល? ឬជាភាពល្បីល្បាញ?

ការពិតភាពជោគជ័យមិនអាចកំណត់បានត្រឹមតែមួយឃ្លា ឬមួយប្រយោគទេ។ ផ្ទុយទៅវិញវាត្រូវបានបង្កើតឡើងដោយគ្រឿងផ្សំជីវិតជាច្រើន ហើយនិយមន័យពិតគឺអាស្រ័យលើបុគ្គលម្នាក់ៗជាអ្នកកំណត់នោះឯង។

ទាំងនេះគឺជានិយមន័យខុៗសគ្នាចំនួន ១៥ នៃភាពជោគជ័យដែលគួរដឹង៖

១. ជោគជ័យ ជាការខិតខំអស់ពីសមត្ថភាព

ជោគជ័យអាចទទួលបាននៅពេលដែលអ្នកព្យាយាមអស់ពីសមត្ថភាពចំពោះវីគ្រប់យ៉ាងដែលអ្នកបានធ្វើ និងក្នុងគ្រប់រូបភាព ទោះបីវាមិននាំទៅរកលទ្ធផលធំក៏ដោយ។ ប្រសិនបើអ្នកបានខិតខំអស់ពីសមត្ថភាព អ្នកគួរតែមានមោទកភាពចំពោះការខិតខំនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ជោគជ័យ ជាការកំណត់គោលដៅជាក់លាក់ត្រឹមត្រូវ

ភាពប្រាកដនិយមនិងច្បាស់លាស់នៃការកំណត់គោលដៅអាច​ហៅបានថាជា ភាពជោគជ័យ ហើយវាពិតជាមិនមែនជាការកំណត់គោលដៅដោយស្រពិចស្រពិលនោះទេ។ ប្រសិនបើអ្នកដឹងពីកន្លែងដែលអ្នកកំពុងតែធ្វើដំណើរ នោះគឺជាជោគជ័យមួយទៅហើយ បើទោះបីជាអ្នកមិនទាន់ទៅដល់គោលដៅដែលបានគ្រោងទុកក៏ដោយ។

៣. ជោគជ័យ ជាការស្វែងយល់ពីភាពខុសគ្នារវាងតម្រូវការនិងការចង់បាន

ប្រសិនបើអាចបំពេញតាមតម្រូវការមូលដ្ឋានប្រចាំខែបាន នោះអ្នកនឹងទទួលបានជោគជ័យពិតប្រាកដ។ ហេតុអី? ព្រោះបើអ្នកអាចបែងចែករវាងតម្រូវការនិងការចង់បាន  វានឹងនាំឱ្យអ្នកមានស្ថេរភាពហិរញ្ញវត្ថុ ហើយវាក៏ជាមធ្យោបាយដ៏ប្រសើរដើម្បីទទួលជោគជ័យក្នុងការគ្រប់គ្រងលុយផងដែរ។

៤. ជោគជ័យ ជាការជឿជាក់ថា “ខ្លួនអាចធ្វើបាន”

ប្រសិនបើអ្នកជឿថា អ្នកអាចធ្វើបាន នោះមានន័យថា អ្នកកំពុងទទួលភាពជោគជ័យផងដែរ។ ការជឿជាក់លើខ្លួនឯងមិនមានមនុស្សគ្រប់គ្នាចេះតែធ្វើបាននោះទេ។ ដូច្នេះបើអ្នកអាចប្រាប់ខ្លួនថា អ្នកអាចសម្រេចគោលដៅនៅក្នុងផែនការរបស់អ្នក អ្នកពិតជាពូកែណាស់។

៥. ជោគជ័យ ជាការរក្សាតុល្យភាពរវាងការងារនិងចំណង់ចំណូលចិត្ត

ធ្វើការងារដោយគ្មានចំណង់ចំណូលចិត្តបង្កើតភាពតានតឹងហួសហេតុនិងគ្មានសមិទ្ធិផលគាប់ប្រសើរ។ ប្រសិនបើអ្នកសប្បាយចិត្តនឹងការងាររបស់អ្នក នោះទើបហៅថាសុភមង្គលពិត។ ទោះបីមិនមានអ្វីក៏ដោយ កាលណាអ្នកអាចធ្វើឱ្យមានតុល្យភាពរវាងការងារផ្លូវការជាមួយនឹងចំណង់ចំណូលចិត្តឬការងារស្ម័គ្រចិត្តដែលអ្នកចូលចិត្ត ​នោះវាជាជោគជ័យដ៏ធំមួយហើយ។

៦. ជោគជ័យ ជាភាពស្កប់ស្កល់

ជីវិតដែលមានពេញដោយ ស្នេហាស្មោះត្រង់ សុខភាពមាំទាំ មិត្តភក្តិល្អៗ និងក្រុមគ្រួសារពេញលេញ តើនៅខ្វះអ្វីទៀត? ការទទួលស្គាល់នូវរឿងទាំងប៉ុន្មាននេះ ជាជំហានសំខាន់មួយដើម្បីមានអំណរចំពោះជីវិតដែលខ្លួនកំពុងមាន។ ប្រសិនបើអាចមានអារម្មណ៍ស្កប់ស្កល់នឹងរបស់ទាំងនេះ អ្នកទទួលបានជោគជ័យរួចស្រេចហើយ។

៧. ជោគជ័យ ជាការលះបង់ជួយអ្នកដទៃ

អ្នកនឹងទទួលបានជោគជ័យ ប្រសិនបើចេះជួយអ្នកដទៃឱ្យទទួលជោគជ័យដែរ។ ការរៀនផ្តល់ឱ្យ រមែងប្រសើរជាងការទទួលយក ហើយវាជាផ្នែកមួយនៃការបង្កើតពិភពលោកដែលមនុស្សចង់រស់នៅ ព្រោះវាមានពេញដោយការក្ដីស្រឡាញ់និងការចែករំលែក។ នៅពេលចេះជួយអ្នកដទៃ អ្នកក៏នឹងបង្កើតឲ្យមានទម្លាប់ដែលអ្នកដទៃចង់ជួយអ្នកវិញដែរ។

៨. ជោគជ័យ ជាការយកឈ្នះលើភាពភ័យខ្លាច

ការយកឈ្នះលើការភ័យខ្លាច ធ្វើឱ្យអ្នកមានអារម្មណ៍នឹងនរ និងធ្វើអ្វីពោរពេញដោយជំនឿចិត្ត។ ទោះបីជាឈ្នះការភ័យខ្លាចតូចតាចក៏ដោយ វាពិតជាគួរឲ្យមានមោទកភាពណាស់ ព្រោះវាអាចបង្ការការភ័យខ្លាចកុំឲ្យកាន់តែរីកធំ។

៩. ជោគជ័យ ជាការរៀនអ្វីថ្មីរាល់ថ្ងៃ

មនុស្សជោគជ័យគ្រប់រូបរមែងយល់ថា ការរៀនសូត្រមិនដែលចប់ឡើយ។ ដូច្នេះការដែលចំណាយពេលរាល់ថ្ងៃដើម្បីនិយាយជាមួយអ្នកណាម្នាក់ដែលមានទស្សនៈផ្ទុយគ្នា អានអត្ថបទគួរឱ្យចាប់អារម្មណ៍លើប្រធានបទដែលមិនសូវស្គាល់ ឬមើលវីដេអូលើការស្រាវជ្រាវថ្មីៗ សុទ្ធតែហៅថា ជោគជ័យ ដោយសារអ្នកបានឈ្នះលើទម្លាប់ខ្ជិលនិងមិនល្អមួយចំនួន។

១០. ជោគជ័យ ជាការដែលមានកន្លែងមួយនៅកក់ក្ដៅ

ជម្រកជាអ្វីដែលមនុស្សមិនអាចខ្វះបានទេ។ បើកាលណាអ្នកមានកន្លែងមួយដែលអាចស្នាក់នៅផ្ដល់ភាពកក់ក្ដៅគ្រប់គ្រាន់ ចាត់ទុកថា ជោគជ័យដែរហើយ។ មិនចាំបាច់ផ្ទះធំទ្រនំខ្ពស់អ្វីក៏បាន ត្រឹមតែមានគ្រួសារអាចផ្ដល់សុភមង្គលឲ្យគ្នាក៏ស្កប់ស្កល់ដែរ។

១១. ជោគជ័យ ជាការស្រឡាញ់និងត្រូវបានគេស្រឡាញ់តបមកវិញ

ក្ដីស្រឡាញ់ដែលផ្ដល់ដល់អ្នកដទៃ ហើយគេព្រមទទួលនិងតបវាត្រឡប់មកវិញ វាជាក្ដីសុខដ៏ធំធេងមួយ។ ដូច្នេះការដែលមានភាពក្លាហានក្នុងការស្រឡាញ់និងទទួលយកសេចក្តីស្រឡាញ់ពីអ្នកដទៃគឺជាជំហានឆ្ពោះទៅរកជីវិតដែលពោរពេញទៅដោយជោគជ័យ។

១២. ជោគជ័យ ជាភាពជឿជាក់លើអ្វីមួយ

មនុស្សជោគជ័យមិនដែលលះបង់នូវអ្វីដែលគេជឿជាក់ឡើយ។ អ្នកអាចមានទស្សនៈដែលមនុស្សជាច្រើនមិនយល់ស្របតាម ប៉ុន្តែប្រសិនបើអ្នកបានធ្វើការស្រាវជ្រាវ ហើយដឹងថាវាជារឿងត្រឹមត្រូវ អ្នកមិនគួរទុកវាចោលដោយគ្មានការប្រឹងប្រែងឡើយ។

១៣. ជោគជ័យ ជាការដែលមិនព្រមបោះបង់ចោល

ការអត់ធ្មត់បង្កើតឲ្យបានភាពជោគជ័យ ព្រោះភាពជោគជ័យត្រូវការពេលវេលាដើម្បីសម្រេចបាន។ ទោះបីជាត្រូវការពេលច្រើនឆ្នាំដើម្បីសម្រេចគោលដៅក៏ដោយ ការតស៊ូនៅមិនព្រមឈប់ឬបោះបង់ចោលនៅតែជាគន្លឹះដ៏សំខាន់នៃវិថីជោគជ័យ។

១៤. ជោគជ័យ ជាការយកឈ្នះលើបរាជ័យតូចៗ

នៅពេលណាដែលគោលដៅត្រូវបានទៅដល់ ឬឧបសគ្គត្រូវបានយកឈ្នះ ត្រូវសប្បាយចិត្តចុះ ទោះបីវាជាអ្វីក៏ដោយ។ រាល់គោលដៅទាំងអស់តម្រូវឱ្យមានគោលបំណងតូចៗ ហើយអាចយកឈ្នះលើឧសគ្គតូចៗដែលប្រទះនោះ ទើបអាចបំពេញគោលដៅធំបាន។

១៥. ជោគជ័យ ជាការព្រមទទួលស្គាល់ខ្លួន

វាសនារបស់អ្នកត្រូវបានគ្រប់គ្រងដោយអ្នកតែម្នាក់ឯងគត់។ ដូច្នេះការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងផលវិបាកផ្សេងៗទើបអាចរកឃើញថា អ្នកក្លាយជាមនុស្សជោគជ័យច្រើនជាងធម្មតាខ្លាំងប៉ុនណា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖ ទ្រព្យ​ជាប់​ខ្លួន៣យ៉ាង ​​ដែល​នាំ​ឲ្យ​ធ្វើអ្វី​ក៏​បរាជ័យ​

ចុចអាន៖ សម្រង់សម្ដីល្អៗ អានហើយមានកម្លាំងចិត្តតស៊ូក្នុងជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៤៨ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៥២ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម