Connect with us

KPT+

បើមិនចង់ប្រើផលិតផលសម្រស់នាំចូល អាចងាកមកសាកផលិតផលចេញពីសិប្បកម្មខ្មែរ លើផ្សារអេឡិចត្រូនិកក្រសួងពាណិជ្ជកម្ម

បានផុស

នៅ

បើរំលឹកដល់សម័យកាលមិនទាន់ជឿនលឿន ពិសេសពេលដែលកម្ពុជា មិនទាន់ហៀរហូរដោយផលិតផលនាំចូល នារីខ្មែរទូទៅអំឡុងទសវត្សរ៍៦០ ពិតជានិយមប្រើគ្រឿងផ្សំធម្មជាតិក្នុងផ្ទះ ដើម្បីថែសម្រស់ខ្លាំងណាស់ រហូតដល់មុនគ្រឹស្ករាជឆ្នាំ២០០០ ។ នេះបើតាមការបញ្ជាក់ពីចាស់ទុំ ៣រូប ដែលជាអ្នកមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល បានបញ្ជាក់ប្រាប់កម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកស្រី ជិន សេរីយ៉ា វ័យ៧៦ឆ្នាំ ក្នុងចំណោមនោះ បានបញ្ជាក់ថា សម័យឆ្នាំគាត់ពេញវ័យ នារីក្រមុំៗ ពិតជាពេញនិយមថែសម្រស់តាមក្បួនដូនតាអនុវត្តតគ្នា ដូចជា លាបស្បែកជាមួយល្មៀត និងពន្លៃ, ប្រើទឹកអង្ករលុបមុខ ឬយកស៊ុតមាន់លាបមុខ និងប្រើប្រេងដូងលាបសក់ជាដើម។ល។ ខណៈប្រសិទ្ធភាពនៃរូបភាពក្នុងផ្ទះទាំងនេះ គឺពិតជាបានផលរយៈពេលវែងសម្រាប់ពួកគាត់ផងដែរ។

ប៉ុន្តែក្រោយឆ្នាំ២០០០ ពោលគឺពេលដែលកម្ពុជាចាប់ផ្តើមនាំចូលផលិតផលសម្រស់ចូលស្រុក វិធីធម្មជាតិទាំងនេះ ក៏សាបរលាបបន្តិចម្តងៗរហូតសឹងលែងមានអ្នករំលឹកពីវិធីសាស្ត្រទាំងអស់នេះតែម្តង។ ប៉ុន្តែរំលងមកជាង ១ទសវត្សរ៍បន្ទាប់ ម្ចាស់សិប្បកម្មតូច និងធនមធ្យមមួយចំនួន ក៏ផ្តួចផ្តើមឱ្យវត្ថុធាតុដើមធម្មជាតិដ៏មានតម្លៃទាំងនេះ ប្រែក្លាយមកជាការចាប់អារម្មណ៍សម្រាប់ថែរក្សាសម្រស់វិញ តាមរយៈការផលិតជាផលិតផលទៅតាមប្រភេទដែលជាតម្រូវនៃអ្នកប្រើប្រាស់បច្ចុប្បន្ន។

ក្នុងចំណោមនោះ រួមមានដូចជា ប្រេង ឬក្រមួនលាបសក់ និងលាបស្បែក, ប្រភេទ Body Lotions, ស្រ្កាប់, ប្រភេទផលិតផលកម្ចាត់មុន, ម៉ាសបំប៉នស្បែក, ក្រែម (Lips Gloss), ឡេ រួមមានទាំងឡេការពារកំដៅថ្ងៃផង និងសូម្បីតែម្សៅធម្មជាតិ ដែលអាចយកទៅចម្អិនអាហារ និងផឹកបានហើយ អាចប្រើសម្រាប់ Skincare បានថែមទៀត។

ដូចនេះ កម្ពុជាថ្មី សូម្បីណែនាំផលិតផលប៉ុន្មានមុខសម្រាប់នារីៗ ដែលចង់រួមជាតិប្រើផលិតផលជាតិ និងកំពុងដាក់លក់យ៉ាងទូលំទូលាយលើផ្សារអេឡិចត្រូនិក CambodiaTrade របស់ក្រសួងពាណិជ្ជកម្ម ដែលមានទំនិញជាច្រើនប្រភេទឱ្យជ្រើសរើស។

គួររំលឹកថា CambodiaTrade ជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថ្នាក់ជាតិដំបូងគេ (e-commerce marketplace) ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។ ផ្សារនេះ បង្កើត​ឡើងក្នុងគោលបំណង​ជួយដល់​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការលក់ផលិតផល (Enhanced Intergrated Framework) ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្ម Go4eCAM ។

បើតាមការបញ្ជាក់ រាល់ផលិតផលដែលអាចមានសិទ្ធិដាក់លក់លើ ផ្សារខេមបូឌាត្រេដ (Cambodia Trade) បាន ត្រូវតែជាផលិតផល​ដែលផលិត​ក្នុងប្រទេសកម្ពុជា និងត្រូវតែជាក្រុមហ៊ុន ឬសហគ្រាស ដែលបាន​ចុះឈ្មោះ​ជាផ្លូវការជាមួយ​ក្រសួងពាណិជ្ជកម្ម ឬមាន​លិខិតអនុញ្ញាត​​ប្រកប​អាជីវកម្ម។ ជាមួយគ្នានេះ ត្រូវមានវិញ្ញាបនបត្រ​ពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណ​សារពើពន្ធ (VAT Certificate) ដែលមានសុពលភាព។

បច្ចុប្បន្ន មានផលិតផលខ្មែរជាច្រើនប្រភេទបានដាក់លក់លើផ្សារពាណិជ្ជកម្មនេះ ដែលផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ក្នុងការស្វែងរកទំនិញដែលខ្លួនត្រូវការ។ សូមចុចចូលតាមរយៈលីងនេះ https://cambodiatrade.com/auth/login ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម