Connect with us

ព័ត៌មានជាតិ

គណៈកម្មការផ្សារអូរឬស្សីចុះផ្សព្វផ្សាយពីការបញ្ចៀសប្រើលុយបាតថៃដល់អាជីករ និងពលរដ្ឋ

បានផុស

នៅ

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី នៃរដ្ឋបាលខណ្ឌ៧មករា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយពីការបញ្ចៀសការប្រើប្រាស់លុយបាតថៃ ដល់អាជិវករ និងពលរដ្ឋនៅក្នុងផ្សារអូរឬស្សី ឲ្យចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរ ដើម្បីជាចំណែកនៃការលើស្ទួចសេដ្ឋកិច្ចប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណៈកម្មការផ្សារអូរឬស្សី បានសង្កត់ធ្ងន់ថា ខណៈជនជាតិថៃ បានប្រមាថម៉ាក់ងាយ និងឈ្លានពានមកលើកម្ពុជា ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា ក្នុងនាមជាប្រជាពលរដ្ឋក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺប្រជាពលរដ្ឋខ្មែរ មិនមានការឆ្លើយតបបែបអសីលធម៌ ជាមួយជនជាតិថៃ ព្រោះបើឃើញគេប្រព្រឹត្តអំពើមិនគប្បីហើយ យើងមិនត្រូវប្រព្រឹត្តខុសឆ្គងដូចគេ គឺយើងមានសីលធម៌ជាមនុស្ស។

លោក ស៉ីវ ស៊ុយស៉ី ជាអ្នកប្រកបអាជីវកម្មប្តូរប្រាក់ ក៏បានប្តេជ្ញាក្នុងការរួមចំណែក កាត់ផ្តាច់ការប្រើប្រាស់លុយបាតបន្តទៀតផងដែរ ដោយពួកគាត់គ្រប់គ្នាសុទ្ធតែនៅដិតដាមជាមួយភាពឈឺចាប់ខ្លាំង ជាមួយនឹងទង្វើបំពាននានាជាច្រើនរបស់ថៃ មកលើជនជាតិខ្មែរ ទើបពួកគាត់ពហិការសូម្បីតែការប្រើប្រាស់ទំនិញ និងរូបិយប័ណ្ណរបស់ប្រទេសសៀម ដើម្បីលើកស្ទួយលុយរៀលខ្មែរ។

កាលពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។

សម្តេចតេជោ បន្ថែមថា ប្រសិនបើបងប្អូនកម្ពុជាស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមាន ព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម