ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិនថា គ្មានទំនិញថៃចូលមកកម្ពុជាតាមច្រកប៉ៃលិនមួយថ្ងៃ២០០-៣០០ កុងតឺន័រឡើយ
អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ចេញមកបញ្ជាក់ថា ព័ត៌មានដែលថាទំនិញថៃចូលមកកម្ពុជាតាមខេត្តប៉ៃលិនក្នុងមួយថ្ងៃ២០០ទៅ៣០០កុងតឺន័រ គឺជាព័ត៌មានក្លែងក្លាយ និងអំពាវនាវអ្នកប្រើប្រាស់បណ្ដាញសង្គមពិនិត្យឱ្យច្បាស់មុននឹងជឿជាក់។ លោកស្រីអភិបាលខេត្ត ស្នើឱ្យផ្ដល់ភស្តុតាងជាក់ស្ដែងមកអាជ្ញាធរ បើមានករណីលួចនាំទំនិញពីថៃមកកម្ពុជាតាមច្រកប៉ៃលិន។

ការចេញមកបញ្ជាក់របស់អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៣ ខែមករា នេះ គឺបន្ទាប់ពីកាលពីថ្ងៃទី១២ ខែមករា មានគណនីហ្វេសប៊ុកដែលមានប្រជាប្រិយភាពមួយឈ្មោះ «អវតារស» បង្ហោះសាថា«ទំនិញថៃចូលតាមប៉ៃលិនជាមធ្យម 200 – 300 Containers(កុងតឺន័រ) ក្នុង1ថ្ងៃ..បន្តបណ្ដាញចែកចាយដូចសរសៃឈាម»។

ឆ្លើយតបនឹងការផ្សព្វផ្សាយបែបនេះ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖«នេះជាព័ត៌មានក្លែងក្លាយ សូមសាធារណៈជន ជាពិសេសអ្នកក្នុងខេត្តផ្ទាល់ មុនជឿលើព័ត៌មានអ្វីមួយសូមមេត្តាតាមដានពិនិត្យមើលផេកអ្នកបង្ហោះឱ្យបានច្បាស់លាស់ តើអ្នកនោះជាខ្មែរនៅក្នុងស្រុក ឬផេកនោះជាផេកបិទមុខក្លែងខ្លួន មានគោលបំណងបំពុលសង្គមមានការភាន់ច្រឡំ។ នាងខ្ញុំសូមជម្រាបថា បើសិនម្ចាស់ផេក ឬ បងប្អូនទាំងក្នុងស្រុក អ្នកក្រៅស្រុក មានភស្តុតាងឃើញមានបទល្មើសទាំងនេះសូមមេត្តាជូនព័ត៌មានដល់យើងខ្ញុំផង។»។
លោកស្រី អភិបាលខេត្តប៉ៃលិន អំពាវនាវទៅអ្នកកាន់អ្នកប្រើប្រាស់បណ្ដាញសង្គម មេត្តាកុំបង្កើតព័ត៌មានមិនពិត បង្កប់ចេតនាមិនល្អ។ លោកស្រីអះអាងថា មន្ត្រីជំនាញនៅខេត្តប៉ៃលិន គឺអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលជានិច្ច។
លោកស្រី បាន ស្រីមុំ អះអាងថា៖«យើងជាមន្រ្តីជំនាញទទួលខុសត្រូវនៅទីនេះ គោរពតាមច្បាប់ បទបញ្ជា និង គាំទ្រជឿជាក់លើការដឹកនាំ និងការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលយើងដោយភាពទទួលខុសត្រូវ និង រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ »។
កងទ័ពថៃ នៅថ្ងៃទី៧ ខែមិថុនា គឺជាអ្នកចាប់ផ្ដើមលែងល្បែងបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ បន្ទាប់មកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពថៃ បិទច្រកទ្វារព្រំដែនចេញចូលជាមួយកម្ពុជាទាំងអស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរប្រវែងជាង៨០០គីឡូម៉ែត្រ គ្របដណ្ដប់លើខេត្តចំនួន៧របស់កម្ពុជា។ ជាការឆ្លើយតប ដោយសារតែថៃជាអ្នកច្រកព្រំដែនមុន កម្ពុជា ក៏បានបិទច្រកទ្វារព្រំដែនតាមក្រោយ។

ដោយសារតែការបិទព្រំដែនជាឯកតោភាគីថៃពីសំណាក់ថៃ, កម្ពុជា បានកំណត់ការឈប់នាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃចាប់ពីថ្ងៃទី១៧ ខែមិថុនា និងបន្ទាប់មកបានបិទការនាំចូលប្រេងពីប្រទេសថៃ ចាប់ពីម៉ោង១២៖ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ក្រៅពីបន្លែ ផ្លែឈើ ប្រេង និងឧស្ម័នឥន្ធនៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា ឈ្មួញអាចនាំចូលទំំនិញផ្សេងៗទៀតចូលមកកម្ពុជា តាមច្រកដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


