Connect with us

សេដ្ឋកិច្ច

​លោក ​ប៉ែន ​សុវិជាតិ៖ ការនាំចូលទំនិញពីថៃធ្លាក់​ចុះ​ខ្លាំងចាប់តាំងពីជម្លោះព្រំដែន

បានផុស

នៅ

​​រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍នៅថ្ងៃសុក្រទី ២៩ ឧសភា ២០២៦ថា ​ការនាំចូលទំនិញ​ពី​ប្រទេស​ថៃ ​ធ្លាក់ចុះ​យ៉ាងគំហុក បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកថាមុខទំនិញខ្លះធ្លាក់ចុះជាង៧០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបាន​ថ្លែងថា៖ ​«ទំនិញខ្លះថយចុះ​ ៧០% ​ប៉ុន្តែ​ការនាំចូលមិនមែនអត់ទាំងស្រុងទេ ​គ្រឿង​បន្លាស់រថយន្តមួយចំនួន ​ដែលត្រូវនាំចូលមក ​ពីព្រោះកាលពីមិនទាន់ឈ្លោះគ្នា ​រោង​ចក្រធ្វើ​ម៉ាស៊ីន​នៅនោះ ​រោងចក្រធ្វើគ្រឿនៅឯនេះ ​រោងចក្រតម្លើងនៅឯនេះ គ្រឿងបន្លាស់​កសិកម្ម​ក៏​មាន​ការនាំចូល ប្រេង ឧស្ម័ន បន្លែ ផ្លែឈើបិទទាំងស្រុង»។​

​បើយោងតាមលោក ​បែន សុវិជាតិ ទំនិញខ្លះនៅមាននាំចូលតាមផ្លូវទឹក និងផ្លូវអាកាស ពីព្រោះយើង​មិន​មែន​ផ្ដាច់ចរន្តពាណិជ្ជកម្មទាំងស្រុងទេ យើងនៅមានចរន្តពាណិជ្ជកម្មទៅមករវាង​ប្រទេសទាំងពីរមិនមែនសង្គ្រាម ពាណិជ្ជកម្ម​ត្រូវបិទទ្វារ​ទាំងស្រុងទេ ​ប៉ុន្តែភាគីថៃទេដែលបិទព្រំដែនជាឯកតោភាគី ដែលគាត់គិតថា នឹងស្លាប់ ប៉ុន្តែកម្ពុជាកាន់តែរីកចម្រើន។​

​យោង​តាម​អគ្គនាយក​រដ្ឋានគយ ​និង​រដ្ឋា​ករ​កម្ពុជា គិត​ចាប់​ពីខែមករា​ ​ដល់​ខែមេសា ​២០២៦ ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃសម្រេច​បាន ​៩២៥ ​ដុល្លារ ​ធ្លាក់ចុះ ៣៨,១% ​ធៀប​នឹង​រយៈ​ពេលដូចគ្នានៅឆ្នាំ ​២០២៥ ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅថៃ ​មានតម្លៃ ២៣៥ ​លានដុល្លារ ​ធ្លាក់ចុះជាង ​២៨% ​ចំណែក​ថៃនាំចូល​មកវិញ​មាន​តម្លៃ ​៦៩០ ​លានដុល្លារ ​ធ្លាក់ចុះ​ ៤០,៨%។ ​

​នៅឆ្នាំ​ ​២០២៥ ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ​មានទំហំទឹកប្រាក់ ៣,៦៥ ​ពាន់លានដុល្លារ ​ធ្លាក់ចុះ ​១៤,៨៦% ​ធៀបនឹង​ឆ្នាំ ​២០២៤ ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ ​៧៣២ លានដុល្លារ ធ្លាក់ចុះ ១៤,១៥% ចំណែកថៃនាំចូលមកវិញមានតម្លៃ ២,៩ ​ពាន់លានដុល្លារ ធ្លាក់ចុះ ​១៥%៕​

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម