Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រី ចម និម្មល ថារោងចក្រដែល​យក​​គ្រឿង​បង្គំ​ពី​ថៃ​​កំពុង​​រក​ប្រភព​ផ្សេង​មក​ជំ​នួស​ ខណៈ​ការ​ធ្វើ​ពហិការ​ឈាន​ដល់​កម្រិត​ខ្ពស់បំផុត

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី ចម និម្មល បាន​ថ្លែង​ថា​កម្រិត​នៃ​ការ​ធ្វើ​ពហិការ​លើ​ទំនិញ​ថៃ​នៅ​កម្ពុជា​ពេល​នេះ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ ខណៈ​រោងចក្រ​ដែល​ត្រូវ​ការ​គ្រឿង​បង្គំ​ពី​ថៃ​ក៏​កំពុង​ស្វែង​រក​ប្រភព​ផ្សេង​ពី​ប្រទេស​នេះ​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​សិក្ខាសាលា​ពី​ការ​ពង្រឹង​ភាព​ធន់​ជាតិ​នៅ​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៦ សប្ដាហ៍​មុន​លោកស្រី ចម និម្មល បាន​លើក​ឡើង​ថា​ការ​នាំ​ចូល​ទំនិញ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង​ដោយ​សារ​ការ​ធ្វើ​ពហិការ​របស់​ពលរដ្ឋ​ខ្មែរ​ តែ​​ការ​នាំ​ចូល​សម្រាប់​ឧស្សាហកម្ម​ដែល​ត្រូវ​ការ​គ្រឿង​បង្គំ​ពី​ប្រទេស​នេះ​នៅ​តែ​មាន​​។ យ៉ាងណា​ក្ដី​លោកស្រី​ថា​ក្រុមហ៊ុន​ទាំង​នោះ​ក៏​កំពុង​បង្វែ​ការ​នាំ​ចូល​ចេញ​ពី​ថៃ​ផង​ដែរ។

លោកស្រី ចម និម្មល៖ «ក្រុមហ៊ុន​លោក​ត្រូវ​ការ​នូវ​រយៈពេល​នៃ​ការ​បន្សាប ​ហើយ​នៅ​ពេល​នេះ​គឺ​ថា​យើង​ដល់​ដំណាក់​កាល​មួយ​ដែល​ការ​បង្វែរ​ទីផ្សារ និង​រក​ទី​ផ្សារ​ជំនួស​នេះ​វា​​​ដល់​កម្រិត​មួយ​ដែល​ថា​អតិបរមា​ហើយ​។ យើង​នឹង​ឃើញ​នូវ​តួលេខ​នៃ​ការ​បូក​នៅ​សល់​តែ​ឧស្សាហកម្ម​បូក​នេះ​នឹង​ធ្លាក់​ចុះ​បន្ត​ទៀត​ផង​ដែរ​»


ប្រទេស​ថៃ​បាន​បិទ​ច្រក​ព្រំដែន​គោក​ជាមួយ​កម្ពុជា​ដោយ​ខ្លួនឯង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៥ ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​បិទ​ច្រក​ឆ្លើយ​តប​វិញ បន្ថែម​លើ​នេះ​ស្ថានភាព​ជម្លោះ​ព្រំដែន​ក៏​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​ទំនិញ​ពី​ប្រទេស​នេះ​ផង​ដែរ​។

បើ​តាម​លោកស្រី ចម និម្មល ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២៥ មក​ដល់​ខែ​មករា ឆ្នាំ​២០២៦ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ថៃ​នៅ​ត្រឹម​តែ​៣៤៣​លាន​ដុល្លារ​ ថយ​ចុះ៣៣% ហើយ​មក​ដល់​ខែ​កុម្ភៈ​និន្នាការ​នៃ​ការ​ថយ​ចុះ​ក៏​បន្ត​ចុះ​ដល់​៤១%​។ ប្រទេស​មួយ​ចំនួន​ដែល​ជា​អ្នក​ចូល​មក​ជំនួស​ថៃ​មាន​ដូច​ជា​ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម សហរដ្ឋអាមេរិក នូវែលហ្សេឡង់ និង​ឥណ្ឌា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម