ព័ត៌មានជាតិ
អតីតយុទ្ធជនទទួលចាក់វ៉ាក់សាំងកូវីដ១៩
បងប្អូនជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្នុងក្រុងសៀមរាប ចំនួន ៩៣៣នាក់ បានទទួលការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ បង្ការជំងឺកូវីដ១៩ ស្របពេលដែលដើមខែមេសានេះ ដំណើរការវិភាគចុងក្រោយ របស់អង្គការសុខភាពពិភពលោក (WHO) បានមើលឃើញថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ ផលិតដោយប្រទេសចិន ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម មានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់ អង្គការសុខភាពពិភពលោក(WHO)។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី ១១ ខែមេសា បានអញ្ជើញចុះ ពិនិត្យការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ជូនដល់បងប្អូនជាសមាជិកសមាគមអតីតយុទ្ធជនខេត្តសៀមរាបនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានបញ្ជាក់ឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ក្នុងការជម្រុញដល់បងប្អូនជា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានទទួលការចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ឱ្យបានគ្រប់ៗគ្នា។

ជាក់ស្តែងថ្ងៃនេះ បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងក្រុងសៀមរាប បានទទួលចាក់នៅមន្ទីរពេទ្យបង្អែកខេត្ត និង បងប្អូននៅតាមបណ្តាស្រុកទាំង១១ ចាក់នៅតាមមន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាពមួយចំនួនដែលបានកំណត់ផងដែរ។
លោក ទៀ សីហា ថ្លែងថាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់បងប្អូនជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តនាពេលនេះ តាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតកម្រៃ និង មិនប្រកាន់និន្នាការអ្វីនោះឡើយ។
លោកក៏អំពាវនាវដល់បងប្អូន ចូលរួមធ្វើការផ្សព្វផ្សាយ អំពីវិធានការរបស់រដ្ឋបាលខេត្តសៀមរាប អំពីបម្រាមគោចរនៅពេលយប់នៅក្រុងសៀមរាប ក៏ដូចតាមបណ្តាស្រុក ចាប់ពីម៉ោង ២០ រហូតដល់ម៉ោង៥ ទាបភ្លឺ ក្នុងគោលដៅ ដើមី្បប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ នៅក្នុងសហគមន៍៕

អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន