Connect with us

ព័ត៌មានជាតិ

ត្រឹមមួយសប្តាហ៍កម្មករ សហ ជីពជិត៧ ម៉ឺននាក់ស្ម័គ្រចិត្តចាក់វ៉ាក់សាំង

បានផុស

នៅ

របាយការណ៍របស់អនុគណៈកម្មកាចំពោះកិច្ចទទួលការចាក់វ៉ាក់សាំងជូនកម្មករបានឱ្យដឹងថា នៅក្នុងរយៈពេលមួយសប្តាហ៍មានកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈជិត ៧ម៉ឺននាក់ (៦៨,១១៩) នាក់ ក្នុងនោះមានជនបរទេសចំនួន ២៦២៨នាក់ បានស្មគ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់របស់ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១៣ ខែមេសា មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបបចំនួន ១៤,៤២៦នាក់​ដោយចាក់បានចំនួន ១៣ ៩៩០​នាក់ ក្នុងនោះមានបរទេសចំនួន ៥៣២នាក់ និងគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៣៦នាក់ (បរទេសចំនួន ០នាក់)។

ការចាក់វ៉ាក់សាំងទៅលើកម្មករនិងយោជិតនេះនឹងគ្របដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ក្នុងនោះនៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅរាជធានីភ្នំពេញណៈបច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺសដូសសម្រាប់ចាក់ជូនកម្មករ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម