ព័ត៌មានជាតិ
លោកជំទាវម៉ែន សំអន បានផ្ដល់អំណោយនិងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនអង្គភាពយោធាតំបន់
លោកជំទាវដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយស្វាយរៀងនាល្ងាចថ្ងៃម្សិលមិញនេះ បាននាំអំណោយដ៏ថ្លៃថ្លាផ្ដល់ជូន អង្គភាពយោធា តំបន់ប្រតិបត្តិការ សឹករងខេត្តស្វាយរៀង សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការ ប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
អំណោយដ៏ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន រួមមានម៉ាស់ចំនួន១ម៉ឺនម៉ាសអាល់កុល៣០លីត្រ មី១០កេស ត្រីខកំប៉ុង២០០កំប៉ុង កង្ហារ២ ថវិកា១លានរៀល និងពេទ្យបង្អែកឃុំឈើទាល ស្រុកស្វាយ ជ្រំ អាល់កុល៦០លីត្រ ត្រីខកំប៉ុង២០០កំប៉ុង និងថវិកា ៥០ ម៉ឺនរៀល សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការ ការរីករាលដាលជំងឺកូវីដ១៩។

តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថា ប្រធានក្រុមការងារចុះជួយស្វាយរៀង គឺជាការគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងខេត្តស្វាយរៀង។ ពិសេសទៅទៀតប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដែលទទួលបានការចាក់វ៉ាក់សាំងរួចមកនិងកំពុងតែបន្តទទួលនោះ គឺជាការប្រពៃណាស់ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំង ស្របតាមអនុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះ ឲ្យបាន១លានដូស ក្នុងរយៈពេល១ខែ។

លោកជំទាវ ដួង វណ្ណា ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់គ្នា ទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច។ ពិសេសអនុវត្តឲ្យបានដាច់ខាត នូវអនុសាសន៍សម្តេចតេជោហ៊ុន សែន គឺ៣ការពារ ៣កុំ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជំងឺដ៏កាចសហាវនេះ បានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជិត៤០នាក់ និងឆ្លងជាង៤០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



