Connect with us

ព័ត៌មានជាតិ

​វឌ្ឍនភាព​ការ​រៀបចំ​​បង្គោល​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​ជាតិ​លេខ ៦ ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​ សម្រេច​បាន​ប្រមាណ ៨០%

បានផុស

នៅ

ការ​រៀបចំ​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៦ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ សម្រេច​បាន​វឌ្ឍនភាព​តាម​ផែនការ ​ខណៈ​អាជ្ញាធរ​កំពុង​បន្ត​ជំរុញ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

ឆ្លើយតប​ការសាកសួរ​របស់កម្ពុជាថ្មី លោក អ៊ុន បុត្ត អភិបាល​រង​ខេត្ត​កំពង់ធំ បាន​ថ្លែង​ថា «វឌ្ឍនភាព​បច្ចុប្បន្ន​ដំណើរការ​កំពុង​តែ​ធ្វើ​រហូត គឺ​អត់​ទាន់​ចប់​នៅ​ឡើយ​ទេ។ ការ​ប៉ាន់ស្មាន​នៃ​ការងារ​សម្រេច​បាន​ប្រហែល​ជា ៨០% ទៅ ៩០%»។

លោក អ៊ុន បុត្ត បន្ត​ថា ការងារ​នៅ​បន្តិច​បន្តួចទៀត​​ដូចជា​នៅ​ស្រុក​ស្ទោង និងស្រុក​ប្រាសាទ​បល្ល័ង្កដែលត្រូវអនុវត្តបន្ត។

គម្រោង​រៀបចំ​​បង្គោល​ភ្លើង​បំភ្លឺ​នៅ​តាម​ដង​ផ្លូវជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន។

បើ​តាម​លោក អ៊ុន បុត្ត គោលដៅ​របស់​អាជ្ញាធរ​ខេត្ត​មិនមែន​គ្រាន់តែ​ពង្រីក​ការដំឡើង​តាម​បណ្ដោយ​ផ្លូវជាតិ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងគ្រោងរៀបចំនៅ​តាម​​ទាំង​ទី​ប្រជុំ​ជន ​តាម​ដង​ផ្លូវ​បេតុង​ និង​នៅ​តាម​បណ្តា​សង្កាត់​នានា​នៅ​ក្នុង​ក្រុង​ស្ទឹងសែន​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខេត្ត​កំពង់ធំ​បាន​ប្រមូល​កៀរគរ​កម្លាំង​​អនុវត្ត​ការ​រៀបចំ​​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៦ នៅក្នុងភូមិសាស្ត្រ​ខេត្តកំពង់ធំចាប់​ពី​ពីព្រំប្រទល់​ខេត្តកំពង់ចាម រហូត​ដល់​ព្រំប្រទល់​ខេត្តសៀមរាបដែលមាន​​ប្រវែង​សរុប ១៤៤ គីឡូម៉ែត្រ។

អភិបាលខេត្តកំពង់ធំលោក នួន ផារ័ត្ន បាន​ហៅ​យុទ្ធនាការ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ក្រៅពីជួយ​​សម្រួល​ការធ្វើដំណើររ​បស់ប្រជាពលរដ្ឋ​ក្នុងពេលយប់ព្រលប់ ក៏​ដើម្បីពង្រឹងការងារសន្តិសុខដល់មូលដ្ឋានផង​ដែរ។

បើតាម​រដ្ឋបាល​ខេត្ត​កំពង់ធំ ក្រោម «យុទ្ធនាការបំពាក់ បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ៦» នឹង​ជំរុញ​ឲ្យ​ការ​អនុវត្ត​កិច្ចការ​នេះ​ឲ្យ​បាន​ចប់​រួចរាល់​នៅត្រឹមដំណាច់ឆ្នាំ ២០២៦ ខាង​មុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម