Connect with us

ព័ត៌មានជាតិ

រោងចក្រ​អគ្គិសនីដើរដោយឧស្ម័ន ជា​​​ប្រវត្តិសាស្រ្ត​ដំបូង​របស់កម្ពុជា នឹង​ដាក់ឱ្យដំណើរការនៅចុងឆ្នាំ​​២០២៦

បានផុស

នៅ

រោងចក្រ​អគ្គិសនីដើរដោយឧស្ម័ន LNG ដែលមានអនុភាព​ ៩០០ មេហ្កាវ៉ាត់ នឹង​ដាក់ឱ្យដំណើរការដំណាក់​​ទី ១ នៅចុងឆ្នាំ​​​២០២៦ និងដំណាក់កាលទី ២ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៧ តាម​ផែនការរបស់រាជរដ្ឋាភិបាល។

ក្នុង​ឱកាស​ចុះពិនិត្យ​វឌ្ឍនភាព​ដំណើរការ​សាងសង់​រោងចក្រ​ដើរដោយឧស្ម័ននៅ​ស្រុក​បុទុមសាគរ​ ខេត្តកោះកុង លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួង​រ៉ែ និង​ថាមពល បាន​គូស​បញ្ជាក់ថា រោងចក្រនេះ​នឹង​ដើរតួនាទីសំខាន់ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និងពង្រឹងស្ថិរភាពឱ្យបណ្តាញអគ្គិសនីកម្ពុជា។

ក្រោមទុន​វិនិយោគ​ប្រមាណ ១ ៣៥០ លានដុល្លារ ​នេះ​គឺជារោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែល​​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក រ៉ូយ៉ាល់ គ្រុប។

បើតាមលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល គម្រោងថាមពលអគ្គិសនីនេះមិនត្រឹមតែជានិម្មិតរូបនៃការសហការ​គ្នាផ្នែកពាណិជ្ជកម្មបីប្រទេស គឺកម្ពុជា​ ជប៉ុន និងចិននោះទេ ប៉ុន្តែក៏បង្ហាញឱ្យឃើញពីការជឿទុកចិត្ត លើការរីក​ចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម