Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ កម្មករ-កម្មការិនីរោងចក្រ យូ ជា ឆេង ចូលធ្វើការជាធម្មតាវិញ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០២៦ នេះ កម្មករ​-​កម្មការិនី នៃ​រោងចក្រ យូ ជា ឆេង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​ចូល​បម្រើ​ការងារ​ជា​ធម្មតា​វិញ​ហើយ បន្ទាប់ពី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដោះស្រាយ​ករណី​តវ៉ា​របស់​ពួកគាត់​បញ្ចប់​សព្វគ្រប់ កាលពី​ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យដឹងថា «​នៅ​ព្រឹក​ថ្ងៃទី ​៨ ខែមករា ឆ្នាំ ​២០២៦ ​នេះ បងប្អូន​កម្មករ​-​កម្មការិនី នៃ​រោងចក្រ យូ ជា ឆេង បាន​ចូល​បម្រើ​ការងារ​ជាធម្មតា​វិញ​ហើយ បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ បាន​ដោះស្រាយ​ករណី​តវ៉ា​របស់​ពួកគាត់​ចប់សព្វគ្រប់ និង​យ៉ាង​លឿន​រហ័ស ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​»។

អ្នកនាំពាក្យ​ដដែល​រូបនេះ បាន​អះអាងថា រាល់​បញ្ហា​នានា​របស់​​កម្មករ​-​និយោជិត មិនថាតែ​ក្នុង​វិស័យ​កាត់ដេរ ឬ​វិស័យ​ផ្សេងទៀត​នោះទេ គឺ​ ក្រសួង​ការងារ តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​ដោយ​លឿន​រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​មិន​ព្រងើយកន្តើយ​នោះឡើយ។ បន្ថែម​ពីនេះ កម្មករ-និយោជិត​ ទាំងអស់ ​អាច​ប្តឹង ឬ​ផ្តល់ដំណឹង​មក​លេខ ​Hotline “១២៨៦” ដើម្បីឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ដោះស្រាយ​បញ្ហា​ជូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម