ព័ត៌មានជាតិ
ក្រសួងអប់រំ ត្រៀមរៀបចំផែនការស្តារសាលារៀនឡើងវិញដែលរងការខូចខាតដោយសារសង្គ្រាមឈ្លានពានពីយោធាថៃ
ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យលើស្ថានភាពអប់រំក្រោយបទឈប់បាញ់ដើម្បីផ្តល់ការគាំទ្រ និងរៀបចំផែនការស្តារសាលារៀនខូចខាតឡើងវិញ ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។

សង្គ្រាមឈ្លានពានទាំងពីរលើកដែលលើកទី១នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យសាលារៀនដែលបានបិទ ឬផ្អាកដំណើរការ ស្ថានភាពសាលារៀនរងការខូចខាត, ដំណើរការបង្រៀន និងរៀនក្នុងបរិបទនៃការឈ្លានពាន, ចំនួនគ្រូ និងសិស្សដែលរងផលប៉ះពាល់ពីការបិទសាលា និងដំណោះស្រាយដែលបានអនុវត្តកន្លងមក។

ថ្លែងក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញក្រុមការងារជំនាញ ត្រូវបន្តតាមដានស្ថានភាព រួមទាំងការវិវឌ្ឍផ្សេងៗ និងរៀបចំជារបាយការណ៍លម្អិតពីបច្ចុប្បន្នភាពស្ថានភាពអប់រំ ដើម្បីវាយតម្លៃផលប៉ះពាល់ កំណត់ទំហំថវិកា និងក្រុមការងារសម្រាប់ស្តារសាលារៀនខូចខាតឱ្យដំណើរការឡើងវិញព្រមទាំងជំរុញឱ្យមានការចូលរួមគាំទ្របន្ថែមទៀតឱ្យអស់ពីលទ្ធភាព ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការនៃការស្តារឡើងនូវសាលារៀនដែលរងប៉ះពាល់ ដោយសូមចុះទៅពិនិត្យដល់ទីតាំងសាលារៀនផ្ទាល់ ដើម្បីយល់ច្បាស់ពីស្ថានភាព តម្រូវការជាក់ស្តែង បញ្ហាប្រឈមចំពោះមុខដែលត្រូវដោះស្រាយបន្ទាន់ ឈានទៅវាយតម្លៃការខូតខាត និងចាប់ផ្តើមរៀបចំផែនការជួយគាំទ្រ និងស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច និងសហការគ្នាយ៉ាងល្អផ្តល់ការការគាំទ្រ និងបន្តសម្របសម្រួលជួយដល់សាសារៀន បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សដែលរងផលប៉ះពាល់ក្នុងអំឡុងសង្គ្រាមរហូតមកទល់បច្ចុប្បន្ននេះ ឱ្យទទួលបាននូវការជួយឧបត្ថម្ភនានាពីក្រសួង និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋានជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តអនុវត្តការងារតាមភារកិច្ចរៀងៗខ្លួនឱ្យបានល្អប្រសើរដើម្បីធានាបាននូវការអប់រំដែលមានគុណភាព សមធម៌ និងបរិយាបន្ន និងបន្តរៀបចំរបាយការណ៍ស្ថានភាពសិស្សភៀសសឹក និងត្រូវរៀបចំកិច្ចប្រជុំប្រចាំខែឱ្យទៀងទាត់ដើម្បីពិនិត្យមើលស្ថានភាព បែងចែកធនធាន និងការទទួលខុសត្រូវគ្នាឱ្យមានប្រសិទ្ធភាព និងកំណត់អាទិភាពសាលារៀនដែលរងខូចខាតខ្លាំងដែលត្រូវសាងសង់ឡើងវិញ។

យោងតាមក្រសួងមហាផ្ទៃ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានសាលារៀនចំនួន២៥ បានទទួលរងការខូចខាត ខណៈចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥ មានសាលារៀនប្រមាណ៧ ក៏បានទទួលរងការខូចខាចដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


