ព័ត៌មានជាតិ
៥៦ ឆ្នាំ អង្គការទស្សនៈពិភពលោកបានជួយអភិវឌ្ឍសហគមន៍ជនបទ វិស័យអប់រំ និងកុមារនៅកម្ពុជា
ដើម្បីសម្ដែងនូវការដឹងគុណចំពោះវត្តមាន និងការបំពេញបេសកកម្មដ៏មានតម្លៃរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ សុខាភិបាល អភិវឌ្ឍន៍ជនបទ និងវិស័យផ្សេងៗទៀត នៅកម្ពុជាបានរៀបចំពិធីអបអរសាទរខួបលើកទី ៥៦ ឆ្នាំ នៃវត្តមាន និងសកម្មភាពរបស់អង្គការដ៏មានសារៈសំខាន់នេះ។

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី ៥៦ឆ្នាំ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Janes Imanuel Ginting នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ តំណាងស្ថានទូត តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
ពិធីអបអរខួប ៥៦ឆ្នាំ របស់អង្គការទស្សនៈពិភពលោកនៅកម្ពុជា រៀបចំឡើងក្រោមប្រធានបទ «ឆ្នាំនៃការដឹងគុណ ភាពធន់ និងក្ដីសង្ឃឹម» ក្នុងគោលបំណង រំលឹកស្នាដៃរួមគ្នា បង្ហាញពីការផ្លាស់ប្ដូរវិជ្ជមានរយៈពេល ៥៦ឆ្នាំ របស់សហគមន៍ និងកុមារកម្ពុជា និងបង្ហាញពីកិច្ចសហការជាមួយក្រសួងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដៃគូសាជីវកម្ម សភាពាណិជ្ជកម្ម និងសហគមន៍។

ក្នុងឱកាសនេះ លោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ពីបេសកកម្ម និងសមិទ្ធផលសម្រេចបានដ៏ធំធេងរបស់អង្គការ ក្នុងការចូលរួមអភិវឌ្ឍជីវភាព សុខភាពកុមារ គ្រួសារងាយរងគ្រោះ និងសហគមន៍ជួបការលំបាកនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជានាពេលនេះ។ ក្នុងន័យនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោក ដែលបានផ្ដល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជាក្នុងរយៈពេល ៥៦ឆ្នាំ កន្លងមកនេះ ដោយបានជួយដល់ប្រជាជននិងកុមារកម្ពុជារាប់លាននាក់ តាមរយៈអន្តរាគមន៍ផ្ទាល់នៅតាមតំបន់ដាច់ស្រយាលលើវិស័យអប់រំ សុខាភិបាល អភិវឌ្ឍន៍ជនបទ និងវិស័យផ្សេងៗទៀត។

បន្ថែមលើនេះ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយដៃគូពាក់ព័ន្ធនានា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការគាំទ្រកម្មវិធីអប់រំ ការបណ្ដុះបណ្ដាលយុវជនឱ្យមានភាពក្លាហាន និងការងារគាំពារកុមារជាដើម។ ព្រមទាំងបានថ្លែងអំណរគុណដល់ការលះបង់របស់អង្គការទស្សនៈពិភពលោក និងសប្បុរសជនទាំងអស់ក្នុងអំឡុងពេលជម្លោះព្រំដែន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសតាមរយៈក្រសួងអប់រំ ក្នុងការរៀបចំថ្នាក់រៀនបណ្ដោះអាសន្ន ផ្ដល់សម្ភារប្រើប្រាស់ ថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ដើម្បីធានាថាប្រជាជន និងកុមារកម្ពុជា នៅតែអាចទទួលបានការគាំពារ ជួយដល់ជីវភាពរស់នៅ និងអាចបន្តការសិក្សារៀនសូត្របានដោយសុវត្ថិភាព ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។

តាងនាមក្រសួងអប់រំ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងលទ្ធផលសម្រេចបានរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការទស្សនៈពិភពលោកនាពេលកន្លងមកនេះ និងបានលើកឡើងថា សមិទ្ធផលរយៈពេល ៥៦ឆ្នាំ នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការវិវឌ្ឍរបស់កម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ ហើយសង្ឃឹមជឿជាក់ថា នាពេលអនាគត កម្ពុជានឹងប្រែក្លាយពីប្រទេសដែលទទួលការគាំទ្រ ទៅជាប្រទេសដែលមានសមត្ថភាពពេញលេញក្នុងការផ្ដល់ការគាំទ្រ និងចូលរួមចំណែកជួយដល់សហគមន៍អន្តរជាតិវិញ។
អង្គការទស្សនៈពិភពលោក បាននិងកំពុងបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយអប់រំ និងអនុវត្តកម្មវិធីយុទ្ធសាស្ត្រយ៉ាងសកម្ម ស្របតាមគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសកម្មវិធីអប់រំ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


