ព័ត៌មានជាតិ
សមត្ថកិច្ចចុះផ្អាកអាជីវកម្មម៉ាស្សា-ស្ទីម និងក្លិបហាត់ប្រាណ៣ទីតាំង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩
ភ្នំពេញ ៖ អាជីវកម្ម ម៉ាស្សា-ស្ទីម និងក្លិបហាត់ប្រាណចំនួន៣ទីតាំង ត្រូវបានក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន ចុះណែនាំឲ្យផ្អាក ជាបណ្ដោះអាសន្ន។

ការចុះផ្អាកទីតាំងម៉ាស្សា-ស្ទីម និងក្លិបហាត់ប្រាណនេះ ធ្វើឡើងនៅល្ងាចថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីតាំងអាជីវកម្ម ម៉ាស្សា-ស្ទីម និងក្លិបហាត់ប្រាណទាំង៣នោះ រួមមាន ម៉ាស្សា-ស្ទីម ប៊ុន សេង, ម៉ាស្សា-ស្ទីម ឌឺ ហ្គ្រីន និងក្លឹបកីឡា ភ្នំពេញស្ពត់ក្លឹប ដែលស្ថិតនៅសង្កាត់បឹងត្របែក, ទួលទំពូងទី២ ខណ្ឌចំការមន។

សូមបញ្ជាក់ថា ការចុះផ្អាកទីតាំងម៉ាស្សា-ស្ទីម និង ក្លិបហាត់ប្រាណខាងលើនេះ ធ្វើឡើងតាមការណែនាំរបស់ក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩។ ដោយមានការចូលរួមពីលោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌចំការមន, កងរាជអាវុធហត្ថខណ្ឌចំការមន, រដ្ឋបាលសង្កាត់បឹងត្របែក, នាយកប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូងទី២ និងមន្ត្រីពាក់ព័ន្ធ៕
ដោយ ៖ នាគព័ន្ធ








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២០ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C