Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុង​ក្រុងបាត់ដំបងរីករាយ ខណៈ​ផ្លូវ​​ជា​ច្រើន​ខ្សែ​​បាន​ស្តារ​ស្ថាបនា​កាន់តែធំទូលាយ ងាយ​ស្រួល​​ធ្វើដំណើរ

បានផុស

នៅ

ពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងបាន​សម្តែងការរីករាយ ​ខណៈនៅដើមឆ្នាំ២០២៦ ហេដ្ឋារចនាផ្លូវក្នុងក្រុងជាច្រើនខ្សែត្រូវបានអាជ្ញាធរ​ស្ថាបនា​ជួស​ជុល​ឡើងវិញ​ ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងក៏ដូចជាសាធារណៈជនផង ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

លោក សាយ ពៅ ពលរដ្ឋ​រស់នៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ក្នុងនាមលោកជា​ពលរដ្ឋ​មួយ​រូប​សម្តែងក្តី​រីករាយដែលឃើញ​មូលដ្ឋាន​ផ្លូវ​ក្នុង​ក្រុងបានចាប់ផ្តើម​ស្ដារជួសជុល​ឡើង​វិញ ដែល​បង្កលក្ខណៈ​ងាយស្រួលក្នុងការធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវថ្នល់ជាច្រើនខ្សែ​ក្នុងក្រុងបាត់ដំបង​បានចាប់ផ្តើមស្តារជួសជុល​ឡើង​វិញ ដែលកន្លងទៅ​បង្ក​ការលំបាក​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ និងធ្វើ​​ឲ្យប៉ះពាល់ដល់ការប្រកបអាជីវកម្ម​ផ្សេងៗ។

កាលពីថ្ងៃថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណះការខេត្តបាត់ដំបង​ រួមទាំង​លោក លាង វាសនា អភិបាលក្រុងបាត់ដំបង​បានចុះពិនិត្យផ្លូវចំនួន ២ ខ្សែ ដែលត្រូវបើកការដ្ឋានស្តារជួសជុលឡើងវិញ។

ផ្លូវ​ទាំង ២ ខ្សែនោះមានផ្លូវលេខ ៤០៩ ​ដែលត្រូវ​ស្ថាបនា​ក្រាលបេតុងសសៃដែក មានបណ្តោយប្រវែង ៨៥០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិ​អូរតាគាំ១ សង្កាត់​ទួល​តាឯក ក្រុងបាត់ដំបង និង​ផ្លូវលេខ ៥៤០ ស្ថាបនា​ក្រាលកៅស៊ូ DBST មានប្រវែង ៣ ២០០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ស្ថិតក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កន្លងទៅនេះ​ពលរដ្ឋបានប្រតិកម្មដោយសារផ្លូវជាច្រើនក្នុងក្រុងបាត់ដំបង​បាន​រងការខូចខាត​ ដែល​បង្ក​ការលំបាក​និង​ប៉ះពាល់ដល់ការរស់នៅ​របស់ពលរដ្ឋរហូតបាន​​រិះគន់​ដល់​​ថ្នាក់ដឹក​នាំ​ខេត្ត​​ ប៉ុន្តែ​មន្រ្តីរដ្ឋបាល​ខេត្ត​បាន​ពន្យល់ដោយសារពាក់ព័ន្ធ​ការ​អនុវត្ត​គម្រោង​កែលម្អ​បរិស្ថាន​ក្រុង​ រួម​ទាំង​ការ​អភិវឌ្ឍ​គម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្ត ទើប​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធមួយ​ចំនួន​ជាពិសេស​ផ្លូវ​ថ្នល់​រង​ការ​ខូច​ខាត ​បង្ក​ផល​​ប៉ះពាល់ដល់អារម្មណ៍​និង​រំខាន​ដល់​ការរស់នៅ​របស់ប្រជាពលរដ្ឋ។

បើតាម​មន្រ្តីរដ្ឋបាលក្រុងបាត់ដំបង ក្រោយបញ្ចប់​គម្រោងស្ថារប្រព័ន្ធលូទាំងខាងកើត និងខាងលិចស្ទឹងសង្កែរួចរាល់ទាំងស្រុង មន្ទីរសាធារណការនិងដឹងជញ្ជូនខេត្តបាត់ដំបងកំពុងរៀបចំនីតិវិធីបន្តដើម្បីដាក់ដេញថ្លៃការស្ថាបនាផ្លូវចំនួន ២១ ខ្សែទៀតនៅក្នុងដើមខែកុម្ភៈនេះ។

ក្នុងឆ្នាំ ២០២៦ ផ្លូវនៅសល់ ២១ ខ្សែ នឹងត្រូវធ្វើការជួលជុលឡើងវិញ និងប្រមាណ ១០ ខ្សែទៀត រដ្ឋបាលខេត្តនឹងធ្វើការជួសជុលជា​បន្តបន្ទាប់៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម