សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិកូរ៉េ ៦ នាក់ ពាក់ព័ន្ធ Online Scams នៅក្រុងបាត់ដំបង
កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្រ្កាបបទល្មើស (Online Scams) នៅទីតាំងផ្ទះវីឡា ១ កន្លែង ក្នុងភូមិចំការសំរោង ២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនជាតិកូរ៉េចំនួន ៦ នាក់ និង អ្នកបើកបរម្នាក់ដែលជាជនជាតិខ្មែរ។


ប្រតិបត្តិការនេះ កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ ក្រោមការបញ្ជាផ្ទាល់ពី លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ជាលទ្ធផល ក្រុមការងារ រកឃើញជនជាតិកូរ៉េចំនួន ៦ នាក់ ភេទប្រុស ជាមុខសញ្ញា (Online Scams) ដែលទើបមកស្នាក់នៅ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ ហើយត្រូវបានសង្ស័យជាប់ប្រតិវេទក្រហមដែលត្រូវបញ្ជូនទៅអគ្គស្នងការនគរបាលជាតិទាំងមនុស្ស ទាំងវត្ថុតាង។ ដោយឡែក ជនជាតិខ្មែរម្នាក់ ជាអ្នកដឹកជញ្ជូនជនបរទេសដែលជាមុខសញ្ញា (Online Scams) ចល័តពីទីតាំងមួយទៅទីតាំងមួយទៀត កំពុងចាត់ការតាមនីតិវិធី ជាមួយនឹងម្ចាស់ផ្ទះជួល។ ចំពោះផ្ទះជួល ត្រូវបានបិទសៀលរួចប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងទទួលខុសត្រូវ។


គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននិងកំពុងបន្តស្រាវជ្រាវ ដើម្បីបង្ការ ទប់ស្កាត់ និង បង្ក្រាបការបំបែកខ្លួនជាទ្រង់ទ្រាយតូចៗ របស់ជនប្រព្រឹត្តបទល្មើស (Online Scams) នេះ និង មានផែនការតាមចាប់មេខ្លោងទាំងឡាយណាដែលមកលាក់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយអនុវត្តឲ្យខាងតែបានតាមច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទន្ទឹមនឹងការបង្ក្រាបនេះដែរ រដ្ឋបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលបានជួលផ្ទះឲ្យជនបរទេស ត្រូវរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលតាមខ្លឹមសារ នៃអនុក្រឹត្យលេខ ០៣ អនក្រ. បក ស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បើមិនដូច្នេះទេ នឹងទទួលរងការផាកពិន័យ ដោយជនបរទេសម្នាក់ បួនលានរៀល រួមទាំងទោសទណ្ឌផ្សេងៗ ទៀត តាមច្បាប់ខាងលើ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


