ព័ត៌មានជាតិ
រដ្ឋបាលក្រុងបាវិត នឹងជួសជុលផ្លូវមួយខ្សែប្រវែង ១,៧៩៧ម៉ែត្រ ស្ថិតនៅផ្លូវប្រឡាយខាងក្រោយផែសូរងួន
រដ្ឋបាលក្រុងបាវិត ជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវប្រឡាយខាងក្រោយផែសូរងួន ទាំងអស់ មេត្តាជ្រាបថា រដ្ឋបាលក្រុង នឹងធ្វើការជួសជុលស្ថាបនា សាងសង់ផ្លូវក្រាលថ្មមិចមួយខ្សែប្រវែង ១,៧៩៧ម៉ែត្រ ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ចាប់ពីចំណុចប្រឡាយអគ្គិសនី រហូតដល់ផ្លូវវត្តព្រៃយាយ ដោយមានការចូលរួមគាំទ្រថវិកាពីសប្បុរសជននានាក្នុងក្រុងបាវិត។

ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅតាមបណ្ដោយផ្លូវប្រឡាយខាងលើ មេត្តារុះរើរបង សំយាប ឬសំណង់ផ្សេងៗ ដែលរំលោភលើដីចំណីផ្លូវប្រឡាយសាធារណៈរបស់រដ្ឋ យ៉ាងយូរក្នុងរយៈពេល ០៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ មិនព្រមរុះរើសំណង់ ដែលបានសាងសង់រំលោភលើដីចំណីផ្លូវប្រឡាយសាធារណៈរបស់រដ្ឋនោះទេ រដ្ឋបាលក្រុងបាវិត នឹងចាត់វិធានការរុះរើ ឈូសឆាយរាល់សំណង់ដែលសង់នៅលើដីចំណីផ្លូវប្រឡាយសាធារណៈ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។
រដ្ឋបាលក្រុងបាវិត សង្ឃឹមយ៉ាងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


