Connect with us

ព័ត៌មានជាតិ

រដ្ឋបាលក្រុងបាវិត នាំយកស្បៀងអាហារ និងថវិកា ជូនដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

បានផុស

នៅ

លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុង និង លោក លឹម សៀងហេង អភិបាលក្រុងបាវិត កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការសាលាក្រុងបាវិត នាំអំណោយទៅចែកជូនអង្គភាព ប្រចាំនៅទិសខេត្តព្រះវិហារ និងទិសខេត្តឧត្តរមានជ័យ ចំនួន ៧ អង្គភាព រួមមាន កងពលលេខ៧ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សាលាក្រុងព្រះវិហារ វិរៈការពារព្រំលេខ ៤០២ កងវរ:សេនាតូចលេខ ២១១ បញ្ជាការដ្ឋានអង្គរក្ស និងសាលាក្រុងសំរោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរ លោក លឹម សៀងហេង បានថ្លែងផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនដែលជាវីរៈកងទ័ពទាំងអស់នៅជួរមុខទិសប្រាសាទព្រះវិហារ ដែលបានចូលរួមការពារជាតិមាតុភូមិពីសត្រូវឈ្លានពាន។

ជាមួយគ្នានេះ លោកបានកោតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ វីវៈកង ទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុង កិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឱ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ក្នុងនាមរដ្ឋបាលក្រុងបាវិតសូមអរគុណសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ ដល់រដ្ឋបាលក្រុងបាវិតកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ផងដែរ។

សូមបញ្ជាក់ថា អំណោយរួមមាន អង្ករចំនួន ១២ តោន មីចំនួន ៨៣០ កេស ទឹកសុទ្ធចំនួន ៦០០ កេស ត្រីខកំប៉ុងចំនួន ៦ កេស និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគមួយចំនួន ព្រមទាំងថវិកាចំនួន ៧០,០០០,០០០ រៀល ដែលបានមកពីការចូលរួមរបស់មន្ត្រីរាជការ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាវិត៕ អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម