Connect with us

ព័ត៌មានជាតិ

ជន​បរទេស​សរុប៤៧៩នាក់ ​ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា

បានផុស

នៅ

សមត្ថកិច្ចបានបន្តបណ្ដេញនូវជន​បរទេសចម្រុះជាតិសាសន៍ចំនួន៤៧៩នាក់ ​ចេញ​ពីប្រទេសកម្ពុជា ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ អះអាងថា ពួកគេបានលួចឆ្លងដែន និងស្នាក់នៅធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យដឹងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមជនបរទេសទាំងនោះ មាន៨សញ្ជាតិ រួមមា ហ្វីលីពីន ឥណ្ឌា ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ចិន កូរ៉េ បង់ក្លាដេស និងម៉ាឡេស៊ី ដោយក្នុងនោះភាគច្រើនជាជនជាតិចិន មាន២៤១នាក់ និងជនជាតិហ្វីលីពីន មាន១៩០នាក់។

ការបណ្ដេញចេញនេះ បានធ្វើឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកម្លាំងនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការបញ្ជូនចេញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម