Connect with us

ព័ត៌មានជាតិ

នគរបាលខណ្ឌឬស្សីកែវ ចាប់ខ្លួនជនសង្ស័យ២នាក់ ឆែករកឃើញឧបករណ៍ទាក់ឆ្កែ មួយថង់ខ្មៅ

បានផុស

នៅ

ជនសង្ស័យ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនក្រោយពិនិត្យរកឃើញឧបករណ៍ទាក់ឆ្កែ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅលើកំណាត់ផ្លូវបេតុងលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីក្រុមក្មេងស្ទាវ ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-7564 ឌុបគ្នា តាមបណ្តោយផ្លូវបេតុងខាងលើ ដោយឃើញមានថង់ខ្មៅ រួមមានបាវ និងឧបករណ៍ទាក់ឆ្កែ ( សុនខ ) ពួកគាត់ក៏សង្ស័យថា ជនទាំង២នាក់ខាងលើជាចោរទាក់ឆ្កែ ទើបនាំគ្នាជិះម៉ូតូទៅតាមសួរនាំ។

ពលរដ្ឋបន្តបន្ថែមថា លុះពេលជិះទៅដល់ក្បែរ ជនសង្ស័យទាំង២នាក់ បានភ័យរួចព្យាយាមជិះរត់គេចខ្លួនតែម្តង តែត្រូវបានពួកគេដេញតាមទាន់ ក៏ធាក់ផ្តួលម៉ូតូ។ បន្ទាប់ពីដួលម៉ូតូ អ្នកភូមិបាន ភ្ញាក់ផ្អើលក៏នាំគ្នារត់មកមើល ទើបដឹងថាជាចោរទាក់ឆ្កែពិតប្រាកដមែន ក៏ឃាត់ខ្លួន រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចបានអោយដឹងថា បានត្រួតពិនិត្យ រកឃើញវត្ថុតាងមាន ខ្សែហ្វ្រាំងកង់ ដែកថ្នាំងអំពៅ សម្រាប់វាយឆ្កែពេលទាក់បាន និង សោរសម្រាប់កាច់កម៉ូតូ បាវសម្រាប់ច្រកឆ្កែ រួមទាំងគ្រឿងដែកផ្សេងៗ សម្រាប់ធ្វើសកម្មភាពចោរកម្ម។

បច្ចុប្បន្ន សមត្ថកិច្ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងម៉ូតូ យកទៅធ្វើការសាកសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម