ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ បង្ហាញពីគោលនយោបាយជាតិលើវិស័យអភិវឌ្ឍន៍ជនបទ ដល់មន្ត្រីរាជការខេត្តកោះកុង
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញពីគោលដៅសំខាន់ៗ គោលនយោបាយជាតិលើវិស័យអភិវឌ្ឍន៍ជនបទរយៈពេល ១០ ឆ្នាំ ជូនដល់អាជ្ញាធរ និងមន្ត្រីរាជការខេត្តកោះកុង សម្រាប់ប្រជាពលរដ្ឋមានជីវភាពសមរម្យ និងមានសេចក្តីថ្លៃថ្នូរ មានសុខភាពមាំមួន ព្រមទាំងការរស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព។

លោក ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ ក្នុងគោលដៅប្រែក្លាយតំបន់ជនបទឱ្យទៅជាសង្គមដែលមានវិបុលភាព សមធម៌ និងមានភាពធន់នឹងការផ្លាស់ប្តូរនានា។

ក្នុងពិធីផ្សព្វផ្សាយពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ ដែលមានរយៈពេល ១០ ឆ្នាំ លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តថា គោលនយោបាយនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការជាក់ស្តែង នៃតំបន់ភូមិសាស្ត្រផ្សេងៗ គ្នា រួមមាន ៖ តំបន់ទំនាបកណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាប និងភ្នំ ដោយការបែងចែកនេះ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយ តុល្យភាព បរិយាបន្ន និងភាពធន់ ទៅតាមសក្ដានុពល នៃតំបន់នីមួយៗ។
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញទៀតថា អាទិភាពពិសេសមួយ នៃយុទ្ធសាស្ត្រនេះ គឺការអភិវឌ្ឍតំបន់ជនបទតាមបណ្តោយបន្ទាត់ព្រំដែន ដើម្បីប្រែក្លាយតំបន់ទាំងនោះឱ្យទៅជា “ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ” ដែលជាគ្រឹះដ៏សំខាន់សម្រាប់ស្ថិរភាពជាតិ។ ក្នុងនោះ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព” ដោយផ្ដោតលើលទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋមានជីវភាពសមរម្យ និងមានសេចក្តីថ្លៃថ្នូរ មានសុខភាពមាំមួន និងរស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព។
ដោយឡែក លោក គិត សុផា អភិបាលរងខេត្តកោះកុង លើកឡើងថា គោលគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ ២០២៥-២០៣៥ មានជាតួអង្គចលករមួយយ៉ាងសំខាន់ក្នុងការអនុវត្តដោយសហការជាមួយក្រសួងពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ក្រោមជាតិ សប្បុរសជន អង្គការក្រៅរដ្ឋបាល និងស្ថាប័នពាក់ព័ន្ធ។

លោកអភិបាលរងខេត្ត គូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកោះកុង បានទទួលគម្រោងអភិវឌ្ឍន៍ជាច្រើន មិនថាតែផ្លូវបេតុង ផ្លូវកៅស៊ូ ឬផ្លូវក្រួសក្រហមនោះទេ។ ជាក់ស្តែង ការកសាងបណ្តាញប្រភពផ្គត់ផ្គង់ទឹកស្អាតប្រកបដោយភាពធន់ និងបរិយាបន្ន នៅក្នុងមូលដ្ឋាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


