Connect with us

ព័ត៌មានជាតិ

ផ្សារ​ចំនួន​៤​ក្នុង​ខណ្ឌ​ច្បារអំពៅ​ ត្រូវបាន​បិទ​ចាប់ពី​ថ្ងៃនេះ​តទៅ​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ផ្សារ​ចំនួន​៤​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ត្រូវបាន​ផ្អាក​ការលក់ដូរ​ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលាខណ្ឌ​ច្បារអំពៅ​បាន​បញ្ជាក់ថា​ផ្សារ​ចំនួន​៤​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​បិទ​ផ្អាក​ការលក់ដូរ​រយះពេល​១៤​ថ្ងៃ​។​ក្នុងនោះ​មាន​ផ្សារ​២​ក្នុង​មូលដ្ឋាន​សង្កាត់​ច្បារអំពៅ​ទី​២​គឺ​ផ្សារលើ​ច្បារអំពៅ​និង​ផ្សារ​បន្លែ​ច្បារអំពៅ​។

ក្នុងនោះ​ផ្សារ​ចំនួន​២​ទៀត​គឺ​ផ្សារ​ព្រែក​ឯង​ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​ភាព​សង្កាត់​ព្រែក​ឯង​។​ហើយ​ផ្សារ​ទី​៤​គឺ​ផ្សារ​ជនជាតិខ្មែរ​ឥស្លាម​ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៦៩​សង្កាត់​ព្រែកប្រា​។

គួរ​បញ្ជាក់​ថា ផ្សារ​ចំនួន​៤​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ត្រូវបាន​បិទ​ក្នុង​ថ្ងៃ​តែមួយ​គឺ​ថ្ងៃទី​២៣​ខែមេសា​នេះ​រយៈពេល​១៤​ថ្ងៃ​៕

ដោយ ៖ ន​រា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម