កូវីដ-១៩
អាជីវករផ្សារដើមគជាង៣០០នាក់ ដែលក្រុមគ្រូពេទ្យ ពិនិត្យយកសំណាកមិនមានវិជ្ជាមានកូវីដ-១៩ទាំងអស់ ប៉ុន្តែផ្សារត្រូវបិទ៣ថ្ងៃ
ភ្នំពេញ ៖ អាជីវករផ្សារដើមគរជាង៣០០នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យធ្វើការពិនិត្យយកសំណាកក្រោយពីមានព័ត៌មានថា មានអ្នកជំងឺកូវីដ-១៩ប្រភេទ បម្លែងថ្មី(ដែលតា) ចូលទៅក្នុងផ្សារនោះ អាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទួលគោក បានសហការជាមួយក្រុមគ្រូពេទ្យ ធ្វើការយកសំណាកពីបងប្អូនអាជីវករទាំងជាង៣០០នាក់ ក្រោយពីការត្រួតពិនិត្យយកសំណាកបានបញ្ចប់ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធរនៅតែបង្ខំចិត្តបិទផ្សារដើមគក្នុងរយៈពេល០៣ថ្ងៃ។

លោកគៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគបានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី០៣ ខែសីហានេះថា ចំពោះបងប្អូនអាជីវករដែលបានមកពិនិត្យយកសំណាកនៅថ្ងៃនេះ គឺមានចំនួន ៣៤០នាក់ ដោយ ក្រុមគ្រូពេទ្យចាប់ផ្ដើមពិនិត្យយកសំណាក់តាំងពីម៉ោង ១រហូតដល់ម៉ោង៧យប់ ហើយជាលទ្ធផល បងប្អូនអាជីវករទាំង៣៤០នាក់នេះ មិនមានវិជ្ជមានកូវីដ-១៩នោះទេ ។ ប៉ុន្តែសម្រាប់គណៈកម្មការផ្សារនិងធ្វើការបិទផ្សារជាបណ្ដោះអាសន្នចំនួនបីថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី ៤ទី ទី៥និងទី០៦ សីហានេះ។

លោកបញ្ជាក់ថា ការពិនិត្យយកសំណាកនេះ ជាការពិនិត្យយកសំណាក់ រហ័ស រ៉ាពីតេស្ត ប៉ុណ្ណោះ ក្រុមគ្រូពេទ្យនឹងយកសំណាករបស់បងប្អូនអាជីវករទាំងអស់ទៅធ្វើពិនិត្យនៅម៉ាស៊ីនធំបន្តទៀត៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


