ព័ត៌មានជាតិ
ពលរដ្ឋនៅក្រុងបាត់ដំបងសម្រុកចាក់សាំងឡានម៉ូតូ ស្ទើរគ្រប់ស្ថានីយ
ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញនៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួនមានប្រជាពលរដ្ឋចូលចាក់សាំងជាបន្តបន្ទាប់ដែលតាមស្ថានីយខ្លះស្ទើរតែស្ទះចរាចរណ៍នៅពេលព្រលប់ដោយសារតែប្រជាពលរដ្ឋដែលបើកបរម៉ូតូ និងរថយន្ត បានបន្តកន្ទុយគ្នាចូលចាក់សាំងតាមស្ថានីយនានា ក្នុងក្រុងបាត់ដំបង ដែលក្នុងនោះស្ថានីយមួយចំនួនតូចបានបិទទ្វារ។

ដោយឡែកសម្រាប់តម្លៃប្រេងសាំងនៅក្នុងក្រុងបាត់ដំបងគឺតម្លៃមិនទាន់ប្រែប្រួលនៅឡើយទេ ដោយសាំងធម្មតាក្នុងមួយលីត្រត្រឹមតែ ៣៨៥០រៀលប៉ុណ្ណោះ ដោយស្ថានីយខ្លះនៅបំពាក់តម្លៃជាធម្មតា ប៉ុន្តែនៅតាមស្ថានីយខ្លះទៀត ដែលនៅតាមបណ្ដាស្រុកឆ្ងាយៗពីក្រុងបាត់ដំបង គឺគេបានដោះតម្លៃចេញពីលើស្លាកយីហោ និងមានស្ថានីយមួយចំនួនតូចបានបិទទ្វារ និងសរសេរថា “អស់សាំង ម៉ាស៊ូតលក់”។

ថ្មីៗនេះមន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មក៏បានចេញសេចក្តីណែនាំដល់ម្ចាស់ស្ថានីយ និងម្ចាស់យានយន្ត ត្រូវបង្កើននូវការប្រុងប្រយ័ត្ន ដោយមិនអនុញ្ញាតលក់សាំងទៅឲ្យអតិថិជនជាប៊ីដុង កាន ដើម្បីយកទៅស្តុកទុកនោះឡើយ ព្រោះវាអាចបង្កជាហានិភ័យនៅតាមលំនៅដ្ឋានដូចជាការឆាបឆេះជាអគ្គិភ័យកើតឡើង ហើយក្រសួងក៏បានណែនាំឲ្យម្ចាស់ស្ថានីយមិនត្រូវកេងប្រវ័ញ្ចយកចំណេញខ្ពស់នៅពេលដែលសភាពការណ៍កំពុងវឹកវរបែបនេះនោះឡើយ។

កាលពីថ្ងៃទី៧ ខែមីនាម្សិលមិញនេះ មន្ត្រីជំនាញបានដើរបិទលិខិតផ្សព្វផ្សាយ និងជូនដំណឹងតាមបណ្ដាស្ថានីយប្រេងឥន្ធនៈដោយកំណត់តម្លៃនៃការលក់ទៅឲ្យអតិថិជន គឺក្នុងតម្លៃមិនលើសពី ៤០០០រៀលក្នុងមួយលីត្រប៉ុណ្ណោះតម្លៃនេះគឺជាតម្លៃសាំង និងម៉ាស៊ូត បើស្ថានីយណាមួយលក់លើសពីតម្លៃនេះមន្ទីរជំនាញមានសិទ្ធិបិទស្ថានីយនោះតែម្ដង ព្រមទាំងអនុវត្តទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


