ព័ត៌មានជាតិ
អ្នកល្មើសបម្រាម ០៤ នាក់ មានទាំងស្រ្តីមានផ្ទៃពោះម្នាក់ ធ្វើដំណើរមកខេត្តព្រៃវែងរកឃើញឆ្លងកូវីដ ១៩ ទាំងអស់
អាជ្ញាធរខេត្តព្រៃវែងបានឲ្យដឹងថ្ងៃនេះអ្នកល្មើសបម្រាមចំនួន៤នាក់ ដែលបានដាក់អោយធ្វើចត្តាឡីស័កនិងបានយកសំណាកទៅពិនិត្យរកកូវីដ១៩នោះ លទ្ធផលមានវិជ្ជមានកូវីដ-១៩ទាំងអស់។
អ្នកទាំង៤នាក់នោះទី១ឈ្មោះ ឆេង សុចាន់ភេទស្រី នៅស្រុកពាមរក៌ ទី២ ឈ្មោះឈឿន បុប្ផា ភេទស្រី ទី៣ឈ្មោះឆាន់ដាលីន ភេទស្រី និងទី៤ឈ្មោះសឿន ធា ភេទប្រុស។




អ្នកទាំង៤នាក់នេះ មន្ត្រីនគរបាលយុត្តិធម៌ស្រុកកំពុងតែបន្តនិតិវិធីពិន័យអន្តរការណ៍តាមវិធានការរដ្ឋបាលហើយ។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែងតាមរយៈផេកហ្វេប៊ុកជាផ្លូវការរបស់រដ្ឋបាលខេត្តបានសំណូមពរ ដល់ប្រជាពលរដ្ឋខេត្តព្រៃវែង ជាពិសេសអ្នកដែលមានសាច់ញាតិ ធ្វើការនៅរាជធានី ខេត្តក្រុងផ្សេងៗ ក៏ដូចជាចំណាកស្រុកនៅប្រទេសថៃជាដើម បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារនោះទេ គួរកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នេះ»។
លោកអភិបាលខេត្តបានសូមបងប្អូននៅមូលដ្ឋានចូលរួមសហការដោយរាយការណ៍ជាបន្ទាន់មកអាជ្ញាធរអំពីជនសង្ស័យដែលធ្វើការចល័តទីមកពីកន្លែងផ្សេងៗ ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍ចាត់ការតាមវិធានការច្បាប់ដែលឈានដល់ការទទួលទណ្ឌកម្មព្រហ្មទណ្ឌ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៧ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


