Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូថ្មីក្នុងមូលដ្ឋាន

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៦ ម្សិលមិញ អាជ្ញាធរ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល បាន​កាយ​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី ១ ខ្សែ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​រំដោះ​ទឹក​នា​រដូវ​វស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ បាន​ឲ្យ​ដឹង​ថា ដោយ​តំបន់​ខាង​លើ​កង្វះ​ប្រព័ន្ធ​លូ ងាយ​ជន់​លិច​នា​រដូវ​វស្សា ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ ដើម្បី​រំដោះ​ទឹក​បញ្ចៀស​ការ​ជន់ លោក ស៊ិន វុទ្ធី ចៅសង្កាត់​ភ្លើង​ឆេះរទេះ បាន​ដឹកនាំ​ក្រុម​ការងារ​សង្កាត់ និង លោក​មេភូមិ ដាក់​គ្រឿងចក្រ​កាយ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ក្នុង​ភូមិ​កប់ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល។

អាជ្ញាធរ បាន​បន្ត​ថា ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នេះ​មាន​ការ​ចូលរួម​ថវិកា​ពី​ប្រជាពលរដ្ឋ និង​សប្បុរសជន ព្រមទាំង​អាជ្ញាធរ​សង្កាត់ ផង​ដែរ។

អាជ្ញាធរ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​ទុក​ដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​បោះចោល​គ្មាន​សណ្ដាប់ធ្នាប់ ងាយ​បង្ក​ការ​កកស្ទះ​ចរន្ត​ទឹកហូរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម