ព័ត៌មានជាតិ
អ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជា ១០រូប ទៅបំពេញទស្សនកិច្ចនៅជប៉ុន
អ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជាចំនួន ១០រូប បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ជាមួយគ្នានេះ មុនពេលដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃទី៣ ខែមីនា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរៀបចំពិធីជូនដំណើរ សម្រាប់អ្នកចូលរួមទាំង១០រូប នៅឯនិវេសនដ្ឋានរបស់លោកផងដែរ។

ការបំពេញទស្សនកិច្ចរបស់អ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជាទៅកាន់ប្រទេសជប៉ុននេះ ជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរយុវជនរបស់ក្រសួងការបរទេសជប៉ុន ហៅថា JENESYS (កម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត) ដោយនេះ គឺជាដំណើរទស្សនកិច្ចលើកទី៨ ។
អំឡុងពេលបំពេញទស្សនកិច្ច អ្នកចូលរូមទាំង១០រូប នឹងទៅទស្សនាសភាជាតិ ហើយធ្វើការផ្លាស់ប្តូរទស្សនៈជាមួយសមាជិកសភាជប៉ុននៃសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា នៅរាជធានីតូក្យូ។ លើសពីនេះ ពួកគេក៏នឹងធ្វើដំណើរទៅខេត្តកាណាហ្គាវ៉ា ដើម្បីស្វែងយល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងហ្ស៊ូស៊ីថែមទៀតផង។
សូមជម្រាបថា កម្មវិធីនេះបានដំណើរការចាប់តាំងពីឆ្នាំ២០១៨ មក ក្នុងគោលបំណងជួយគាំទ្រដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា តាមរយៈការជំរុញការសន្ទនារវាងគណបក្សកាន់អំណាច គណបក្សប្រឆាំង និងភាគីផ្សេងៗ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


