ព័ត៌មានជាតិ
កម្ពុជា-លីទុយអានី យល់ស្របដូចគ្នាចំពោះសារៈសំខាន់នៃច្បាប់អន្តរជាតិ ការមិនប្រើប្រាស់កម្លាំងដោះស្រាយបញ្ហា
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោក ដោយបានបង្ហាញនូវការយល់ស្របគ្នាចំពោះសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ការដោះស្រាយជម្លោះដោយសន្តិវិធី និងការមិនប្រេីប្រាស់កម្លាំង ជាមួយរដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋលីទុយអានី Kęstutis Budrys។

ការបង្ហាញនូវការយល់ស្របគ្នានេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសលីទុយអានីមកកាន់កម្ពុជានាថ្ងៃទី២៤ ខែមេសា ស្របពេលនៅឯតាមព្រំដែនកម្ពុជា-ថៃ នៅតែមានភាពតានតឹង បទឈប់បាញ់មានភាពផុយស្រួយ ខណៈកន្លងទៅថៃលែងគោរពច្បាប់អន្តរជាតិ មិនដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់កម្លាំងប្រដាប់អាវុធបើកការវាយប្រហារដោយខុសច្បាប់ និងវាតទី កាន់កាប់ទឹកដីកម្ពុជា បំពានខ្សែរព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបសង្កត់ធ្ងន់ថា៖«សម្តេចធិបតីបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការគាំទ្រ និងគោរពយ៉ាងខ្ជាប់ខ្ជួនធម្មនុញ្ញអង្គការសហប្រជាជាតិ, ធម្មនុញ្ញអាស៊ាន និងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ ដែលជំហរនេះក៏ស្របទៅនឹងជំហររបស់សាធារណរដ្ឋលីទុយអានី។»។
ជាការកត់សម្គាល់ ជារឿយៗ កម្ពុជា តែងតែយកវេទិកាអន្តរជាតិ និងជំនួបជាមួយឥស្សរជនជាន់ខ្ពស់នៃបណ្ដាប្រទេសជាមិត្តនានា បញ្ជាក់ពីគោលជំហរគោរពច្បាប់អន្តរជាតិ យន្តការពហុភាគីនិយម ការសន្ទនា ការដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងការប្រើប្រាស់កម្លាំង តួយ៉ាងដូចជានៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ជំនួបជាមួយប្រធានាធិបតីបារាំង និងជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


