ព័ត៌មានជាតិ
កម្ពុជា ត្រៀមអនុវត្តអធិការកិច្ចអន្តរក្រសួង ដើម្បីកែលម្អលក្ខខណ្ឌធុរកិច្ច
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល» នៅតាមសហគ្រាស រោងចក្រ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាច្រើនរូបទៀត។

លោក សោម ចំណាន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួងនេះ គឺជាការត្រៀមលក្ខណៈសម្រាប់ការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី២ ឆ្នាំ២០២៦ តទៅ។ កិច្ចប្រតិបត្តិការនេះ នឹងផ្តោតគោលដៅលើរោងចក្រ សហគ្រាសក្នុងវិស័យកម្មន្ដសាលបម្រើឱ្យការនាំចេញ ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តអាទិភាពចំនួន ៥ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា យន្តការអធិការកិច្ចអន្តរក្រសួងនេះ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់លក្ខខណ្ឌកាន់តែប្រសើរសម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា កាត់បន្ថយការរំខានដល់ម្ចាស់អាជីវកម្ម និងបង្កើនប្រសិទ្ធភាពការងារ។

សូមបញ្ជាក់ថា ស្ថាប័នដែលជាសមាជិកនៃក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាលនេះ រួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនាមជាក្រសួងដឹកនាំ និងសម្របសម្រួលយន្ដការនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើងជាលំដាប់៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


