Connect with us

ព័ត៌មានជាតិ

ក្រោម​ហិរញ្ញប្បទាន​ពី​​ធនាគារវិនិយោគ (AIIB) ផ្លូវជាតិលេខ ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក កំពុង​សិក្សា​ស្តារ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ

បានផុស

នៅ

មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បាន​បើក​កិច្ចប្រជុំដើម្បី​ប្រកាសពី​សមាសភាពអង្គភាពគ្រប់គ្រងគម្រោង​សាង​សង់ផ្លូវជាតិលេខ ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវ ជាតិលេខ៧) ក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងបាន​ដឹកនាំកិច្ចប្រជុំប្រកាសពី​សមាសភាពអង្គភាពគ្រប់គ្រងគម្រោង​សាងសង់ផ្លូវជាតិលេខ ៨ ពី​ស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវជាតិ​លេខ​៧) ដើម្បីឈានទៅ​បើកការដ្ឋានស្តារនិងធ្វើ​ឲ្យប្រសើរ​ឡើង​វិញ​នៅពេលខាងមុខ។

កិច្ចប្រជុំនេះ​រៀបចំឡើងជាជំហានដ៏សំខាន់មួយ ក្នុងការចាប់ផ្តើមក្នុងដំណាក់កាលសិក្សាបច្ចេកទេស និងត្រៀមរៀបចំគម្រោង​​ធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ៨ ក្នុងការលើកកម្ពស់កម្រិតគុណភាពផ្លូវ និងបង្កើនសក្តានុពល​ការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅភូមិភាគឦសាន។

ផ្លូវជាតិលេខ៨ មានប្រវែងសរុប ១២៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែល​ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម