ព័ត៌មានជាតិ
លោក សារិន វណ្ណា កំពុងសិក្សាបញ្ហាកកស្ទះសេវាដីធ្លី ដោយផ្តោតលើទុក្ខកង្វល់របស់ប្រជាពលរដ្ឋ
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារបរិវត្តកម្មឌីជីថលរបស់មន្ទីរ កំពុងសិក្សាអំពីការផ្តល់សេវាសាធារណៈលើវិស័យដីធ្លី ដែលកំពុងមានការកកស្ទះនៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីស្វែងរកដំណោះស្រាយ និងកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

តាមរយៈបណ្តាញសង្គមផ្លូវការ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោក សារិន វណ្ណា បានបញ្ជាក់ថា ក្រុមការងារបរិវត្តកម្មឌីជីថល កំពុងប្រមូលព័ត៌មាន និងមតិយោបល់ពីប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាក្នុងការទទួលសេវាសាធារណៈលើវិស័យដីធ្លី ដើម្បីសិក្សា និងដោះស្រាយបញ្ហាដែលបណ្តាលឱ្យមានការយឺតយ៉ាវ ឬមិនទទួលបានសេវាតាមការរំពឹងទុក។
លោកបានលើកឡើងថា ក្រុមការងារនឹងខិតខំស្វែងរកដំណោះស្រាយជាក់ស្តែង ដើម្បីដោះស្រាយទុក្ខកង្វល់ និងការលំបាករបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។

គួរជម្រាបថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក សារិន វណ្ណា បានប្រកាសថា លោកនឹងប្រើប្រាស់ឆន្ទានុសិទ្ធិ ដែលទទួលបានពីលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចាត់វិធានការចំពោះមន្ទីររៀបចំដែនដីរាជធានី-ខេត្តណា ដែលនៅតែបន្តបង្កការលំបាកដល់ប្រជាពលរដ្ឋ ក្នុងការទទួលសេវាសាធារណៈលើវិស័យដីធ្លី។
ក្នុងរយៈពេលថ្មីៗនេះ លោក សារិន វណ្ណា ទទួលបានការគាំទ្រពីសាធារណជន ក្រោយបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់អំពើពុករលួយ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព យុត្តិធម៌ និងអនុលោមតាមនីតិវិធីជាធរមាន។ ទន្ទឹមនឹងនេះ លោកក៏បានផ្សព្វផ្សាយឯកសារមួយចំនួន ពាក់ព័ន្ធនឹងការកែទម្រង់នីតិវិធីផ្តល់សេវាសាធារណៈលើវិស័យដីធ្លីផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនលោក សារិន វណ្ណា ឱ្យដឹកនាំក្រុមការងារប្រតិបត្តិនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីជួយដល់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


