Connect with us

ព័ត៌មានជាតិ

មន្ទីរព័ត៌មានខេត្តកោះកុង បន្តផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន

បានផុស

នៅ

មន្ទីរព័ត៌មានខេត្តកោះកុង បានបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ។ យុទ្ធនាការនេះ ផ្តោតសំខាន់លើការអប់រំអំពីផលប៉ះពាល់នៃព័ត៌មានមិនពិត និងការបង្កើនជំនាញផ្ទៀងផ្ទាត់ព័ត៌មាន សម្រាប់សិស្សានុសិស្សក្នុងសម័យឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក កែវ សាវៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកោះកុង តំណាងរដ្ឋបាលខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកោះកុង តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៦០០នាក់។

លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ របៀបការពារខ្លួនពីការបំភាន់នានាក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់។ មួយវិញទៀត កិច្ចការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់​ឌីជីថល​ជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។

គួររំលឹកផងដែរថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

យុទ្ធនាការជំហានទី២ នេះ បាននិងកំពុងឈានដល់ដំណាក់កាលអនុវត្តនៅតាមបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានី-ខេត្តគោលដៅចំនួន ១១ហើយ ក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ សៀមរាប កំពង់ចាម កំពង់ធំ ពោធិ៍សាត់ កំពត កែប និងខេត្តកោះកុង។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តយុទ្ធនាការទៅកាន់បណ្តាខេត្តនានា ឱ្យបានគ្រប់ ២៥ រាជធានី-ខេត្ត នៅក្នុងឆ្នាំ២០២៦ នេះ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម