ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ទទួលនូវអំណោយសប្បុរសធម៌ពីក្រុមហ៊ុន ជីងហ្គា គង់ហ្គូ
អង្ករចំនួន៥០តោន រួមនឹងថវិកាចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានលោក លី យ៉ែន អគ្គនាយកក្រុមហ៊ុនជីងហ្គាគង់ហ្គូ តាមរយៈបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំយកទៅប្រគល់ជូនលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាម្សិលមុិញនៅអគ្គបញ្ជាការដ្ឋានដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩។

នៅក្នុងឱកាសទទួលអំណោយនោះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះលោក លី យ៉ែន អគ្គនាយកក្រុមហ៊ុន ជីងហ្គា គង់ហ្គូ ដែលបានផ្ដល់អង្ករ និងថវិកានាពេលនេះ សម្រាប់ជាប្រយោជន៍ផ្តល់ជូនប្រជាពល រដ្ឋដែលកំពុងធ្វើចត្តាឡឺស័ក និងត្រូវការជំនួយ។
ជាមួយនេះ តាមរយៈឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណចំពោះ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ដែលបានខិតខំស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីជួយគាំទ្រដល់រាជរដ្ឋាភិបាល ដែលកំពុងប្រឈមជំងឺរាតត្បាតកូវីដ-១៩៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


