ព័ត៌មានជាតិ
ក្រសួងហាមមិនឲ្យរោងចក្រភ្ជាប់លក្ខខណ្ឌការចាក់វ៉ាក់សាំងពេលបើកដំណើរការឡើងវិញ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានហាមមិនឲ្យរោងចក្រសហគ្រាស ដែលនឹងបើកដំណើរការសកម្មភាពអាជីវកម្ម និងផលិតកម្មឡើងវិញភ្ជាប់លក្ខខណ្ឌការចាក់វ៉ាក់សាំងចំពោះកម្មករនិយោជិតឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារចុះថ្ងៃទី០៨ ខែឧសភា បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស និងបងប្អូនកម្មករនិយោជិតដែលស្ថិតនៅក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ហើយបើកដំណើរការអាជីវកម្មប្រតិកម្មឡើងវិញឲ្យបានជ្រាបថា នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្មផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹងការចាក់វ៉ាក់សាំងនៅឡើយ។
ក្រសួងបានបន្តថា មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចុះធ្វើអធិការកិច្ចលើករណីនេះភ្លាម ប្រសិនជាទទួលបានព័ត៌មាន ហើយសូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួង ឬមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាបន្ទាន់ប្រសិនជាមានការភ្ជាប់លក្ខខណ្ឌចាក់វ៉ាក់សាំងនេះ។

ក្រសួងបានបន្តទៀតថា ចំពោះការបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ជាមុន៥០ភាគរយ និងប្រាក់ឧបត្ថម្ភនានាដែលបានពន្យារពេលនៅក្នុងអំឡុងពេលនៃការបិទខ្ទប់កន្លងទៅគឺត្រូវចាប់ផ្ដើមបើកជូនបងប្អូនកម្មករនិយោជិតមិនឲ្យហួសពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១ឡើយ។ រីឯបងប្អូនកម្មករនិយោជិតដែលកំពុងឋិតនៅក្នុងតំបន់ក្រហមតំបន់រឿងទុំគឺសូមឲ្យម្ចាស់ឬនាយករោងចក្រសហគ្រាសពិចារណារកវិធីបើកប្រាក់ឈ្នួលនិងប្រាក់ឧបត្ថម្ភតាមប្រព័ន្ធធនាគារជូនបងប្អូនកម្មករនិយោជិតផងដែរ។
ក្រសួងបានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់មេត្តាយល់លើកលែងថ្លៃបន្ទប់ជួលបន្ទប់ ឬបន្ធូរបន្ថយថ្លៃបន្ទប់ជួលឬពន្យារពេលការបង់ថ្លៃបន្ទប់ជួលជូនអ្នកជួលដែលជាកម្មករនិយោជិតឲ្យអស់លទ្ធភាពនៅក្នុងស្មារតីមនុស្សធម៌និងសាមគ្គីភាពនៅក្នុងដំណាក់ការនេះ។
ក្រសួងមានសេចក្តីជឿជាក់ថាម្ចាស់ឬនាយករោងចក្រសហគ្រាសកម្មករនិយោជិត និងម្ចាស់ផ្ទះជួលនិងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


