ព័ត៌មានជាតិ
ក.ប.ប ខេត្តស្វាយរៀង រកឃើញសារធាតុគីមីក្នុងចំណោមអាហារ២៣គំរូ
ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក.ប.ប.ខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានរកឃើញសារធាតុគីមីបូរ៉ាក់លើពពុះសណ្ដែកក្នុងចំណោមអាហារ២៣គំរូ។
ការរកឃើញនេះ ស្ថិតនៅក្នុងការចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងតាមដានតំលៃទំនិញ ជាពិសេសអំពីតម្លៃ ម៉ាស់ អាលកុល និងជែល នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារវាលយន្តខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានឲ្យដឹងថា សកម្មភាពការងារចុះពិនិត្យនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគបរិភោគ ដោយប្រើប្រាស់នូវឧបករណធ្វើ Test Kits បឋម លើម្ហូបអារហាចំនួន២៣គំរូ ដើម្បីស្វែងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោក ផេង និល បានបញ្ជាក់ថា៖ ក្រោយពីធ្វើតេស្តបឋមទៅលើគ្រឿងឧបភោគបរិភោគទាំង២៣គំរូនោះ យើងបានរកឃើញសារធាតុគីមី ១គំរូ គឺពពុះសណ្ដែកទម្ងន់១គីឡូក្រាមដែលមានសារធាតុគីមីបូរ៉ាក់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ព្រមទាំងបានព្រមានម្ចាស់ហាងត្រួតពិនិត្យ និងឈប់លក់គ្រឿងឧបភោគបរិភោគដែលមានសាធាតុគីមីហាមឃាត់បន្តទៀត។

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង បានធ្វើការផ្សព្វផ្សាយណែនាំដល់អាជីវករទាំងអស់ មុននឹងទិញ ត្រូវពិនិត្យកាលបរិច្ឆេទឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព។
គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យមុខទំនិញគ្រឿងឧបភោគបរិភោគ នៅផ្សារវាលយន្តនេះ គឺដើម្បីស្វែងរកសារធាតុគីមីក្រែងមានអាជីវករដាក់ក្នុងមុខទំនិញគ្រឿងឧបភោគបរិភោគ នៅតាមស្តង់ដែលអាជីវករលក់ដូរ និងនៅតាមផ្ទះជុំវិញផ្សារក្នុងខេត្តស្វាយរៀង៕
អត្ថបទ៖ ភក្ដី





-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


