ព័ត៌មានជាតិ
កម្លាំងចម្រុះចុះល្បាតឃាត់ខ្លួនពលករ២៥នាក់និងមេខ្យល់៣នាក់ ករណីមេខ្យល់ដឹកពលករតាមម៉ូតូកង់បីឥណ្ឌា
បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសទី១ បានចុះល្បាតតាមបន្ទាត់ព្រំដែនស្រាប់តែប្រទះឃើញម៉ូតូកង់បីឥណ្ឌា១គ្រឿងកំពុងដឹកពលករចំនួន៧នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃកម្លាំងធ្វើការឃាត់ខ្លួនទាំងអស់ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក រិទ្ធ រ៉មបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពលករទាំង៧នាក់បានថាម្ចាស់ម៉ូតូកង់បីបានបម្រុងដឹកពួកខ្លួនឆ្លងដែនទៅប្រទេសថៃហើយក្រោយពីឃាត់ខ្លួនហើយពលករទាំង៧នាក់នេះបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីធ្វើការសាកសួរចម្លើយ។
បន្ទាប់មកទៀតនៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ មានមេខ្យល់បម្រុងនាំពលករឆ្លងដែនមួយក្រុមទៀតទៅប្រទេសថៃ នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តែទីតាំងផ្សេងគ្នាកម្លាំងចម្រុះបានធ្វើការបង្ក្រាប និងឃាត់ខ្លួនមេខ្យល់២នាក់បន្ថែមទៀត និងពលករចំនួន១៨នាក់ទៀតផងដែរ ហើយបញ្ជូនមកសាកសួរចម្លើយរួមគ្នានៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃនេះ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ករណីខាងលើនេះលោកឧត្ដមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃសួរចម្លើយមេខ្យល់ និងពលករទាំងអស់នោះ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងទៀតថា ពលករទាំងអស់ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេចង់ទៅរកការងារធ្វើនៅប្រទេសថៃពិតប្រាកដមែន ដោយមេខ្យល់ទាំងនោះប្រាប់ថា ពួកគេនឹងនាំឆ្លងដែនទៅប្រទេសថៃបានដោយយកតម្លៃជូនក្នុងម្នាក់៦.០០០បាទ។ ចំណែកមេខ្យល់ទាំង៣នាក់១ឈ្មោះសុខ វិបុល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរអំបិល និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២ឈ្មោះ ឌឹប នុន ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៣ឈ្មោះម៉ៃ សៃហុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នកទាំង៣ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេបានទំនាក់ទំនងជាមួយពលករផ្សេងៗគ្នាដើម្បីនាំចេញទៅប្រទេសថៃពិតប្រាកដមែន។

ដោយផ្អែកចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ ទើបកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនយកមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ហើយបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកពលករទាំង២៥នាក់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងវិទ្យាល័យស្រុកម៉ាឡៃឲ្យបានចំនួន១៤ ថ្ងៃទើបអាចឲ្យត្រឡប់ទៅផ្ទះវិញបាន៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី