ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពតប្រកាសរកឃើញវិជ្ជមានជំងឺ១៩ថ្មីចំនួន២នាក់បន្ថែមទៀតជាអ្នកមកពីភ្នំពេញ
រដ្ឋបាលខេត្តកំពតប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន២នាក់ បន្ថែមទៀត នៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២១នេះ ដែលជាអ្នកដំណើរមកពីភ្នំពេញ។
យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកំពតបានឲ្យដឹថាអ្នកវិជ្ជមានជំងឺកូវីដ ១៩ថ្មីចំនួន២នាក់នោះទី១មានឈ្មោះឯក រុំ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិអង្គរជ័យក្រោមឃុំអង្គរជ័យស្រុកអង្គរជ័យខេត្តកំពតមុខរបរជាអ្នករត់ម៉ូតូឌុបនៅម្ដុំបឹងកក់១ខណ្ឌទួលគោកបច្ចុប្បន្នត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរជ័យដោយមានមានអ្នកប៉ះពាល់ផ្ទាល់និងប្រយោលសរុបចំនួន៧នាក់។

ទី២. ឈ្មោះតី កុសល់ ភាគ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិដំណាក់កន្ទួតឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាច ខេត្តកំពត មានមុខរបរកម្មករសំណង់ជាងផ្សារដែកនៅក្រុមហ៊ុនប៊ូយ៉ុងសែនសុខជិតផ្សារទំនើបអ៊ីអន២ រាជធានីភ្នំពេញ ដោយមានអ្នកប៉ះពាល់ចំនួនផ្ទាល់១៨នាក់និងប៉ះពាល់ប្រយោជន៍ចំនួន២០នាក់សរុប៣៨ នាក់។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយបុគ្គលខាងលើសូមធ្វើការទាក់ទងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


