Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ​ដូនពេញ​បន្តនាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ក្នុង​មូលដ្ឋាន​

បានផុស

នៅ

លោក សុខ ពេញ​វុធ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ដូនពេញ និងជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ កាលពី​ព្រឹក​ថ្ងៃទី​១៨ ​ខែឧសភា ​ឆ្នាំ​២០២១​នេះ ​បាន​បន្ត​ចាត់ចែង​ឲ្យលោកស្រី ហេង សុខគង់ ជា​ភរិយា​និងលោកស្រី នូ ថាវ​រី អភិបាលរងខណ្ឌ​បាន​យក​អំ​ណោយ​មនុស្សធម៌ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាតស្បៀងចំនួន៣០គ្រួសារ​ថែមទៀត​រស់នៅក្នុង​សង្កាត់ បឹងរាំង ខណ្ឌដូនពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ចាក់​ផងដែរ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ​ ក្រុមការងារ​ស្ត្រី​ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​ស្រី ហេង សុខ​គង់ ភរិយាលោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ដូនពេញ លោកស្រី នូ ថាវ​រី អភិបាលរង​ខណ្ឌដូនពេញ បាន​នាំយក​អំណោយ​របស់​រដ្ឋ​បាល​ខណ្ឌដូនពេញ ចូលរួម​រំលែក​ទុក្ខ​ពិធី​បុណ្យសពកូនស្រីលោក ឆាយ ធី​រិ​ទ្ធ ចៅសង្កាត់​ស្រះចក ស្ថិតនៅក្នុង​ខណ្ឌដូនពេញ​ផងដែរ​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម