Connect with us

ព័ត៌មានជាតិ

ហ៊ុមព័ទ្ធផ្ទះ ១៧ ខ្នងក្នុងស្រុកមោងឬស្សីខណៈមនុស្ស៤នាក់រកឃើញវិជ្ជមានកូវីដ១៩

បានផុស

នៅ

អាជ្ញាធរ​ស្រុក​មោងឬស្សី ខេត្ត​បាត់​ដំបង បាន​សម្រេច​បិទ​ខ្ទប់​ទី​តាំង​ផ្ទះ​ចំនួន​១៧​ខ្នង​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ចូលក្នុងសហគមន៍​ បន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​៤​នាក់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​អាជ្ញាធរ​មានសមត្ថកិច្ច​មូលដ្ឋានត្រូវហ៊ុមព័ទ្ធ​ទីតាំងរង្វង់ផ្ទះចំនួន១៧ខ្នង​ហើយ​ផ្អាក​ការ​ចេញ​ចូលលើទីតាំងនេះនិងបន្តការស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ឬប្រយោលជាបន្តបន្ទាប់ទៀតដើម្បីនាំយកទៅធ្វើចត្តា​ឡីស័កយកសំណាក។

ចំពោះ​ករណី​ខាង​លើ​និងត្រូវ​អនុវត្តផាកពិន័យ​អន្តរការណ៍ចំពោះ​បុគ្គលណា​ដែល​មិន​គោរព​តាម​វិធាន​ការ​រដ្ឋបាល​ដែល​ក្រសួង​សុខាភិ​បាល​និង​រាជរដ្ឋាភិបាល​បានដាក់ចេញឲ្យអនុវត្ត​ឱ្យ​ខាងតែបាន​ចំពោះបុគ្គល​មិនគោរពវិធាន​ការ៕

អត្ថបទ៖សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម