Connect with us

ព័ត៌មានជាតិ

ថៃ សម្រុកចាក់វ៉ាក់សាំងកូវីដដល់ព្រះសង្ឃ ងាយស្រួលបិណ្ឌបាត

បានផុស

នៅ

ព្រះសង្ឃប្រហែល៥០០អង្គ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គា​រនិងថ្ងៃពុធ ដើម្បីឲ្យព្រះសង្ឃងាយស្រួលក្នុងការនិមន្តបិណ្ឌបាត និងធ្វើពិធីសាសនានានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Montchai Chumnumnavin អនុប្រធានមន្ទីរពេទ្យ Priest បាននិយាយថា “សកម្មភាពទាំងនេះ កំពុងធ្វើឲ្យព្រះសង្ឃប្រឈមនឹងគ្រោះថ្នាក់ ព្រោះព្រះសង្ឃអាចទាក់ទងជាមួយអ្នកមានជំងឺកូវីដ។ ដូច្នេះ យើងបានពន្លឿនការចាក់វ៉ាក់សាំងដល់ព្រះសង្ឃ ដើម្បីបង្កើតភាពស៊ាំការពារព្រះសង្ឃពីការឆ្លងរោគ ពីអ្នកគោរពប្រណិប័តន៍”។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២៥នាក់ទៀត ដោយធ្វើឲ្យចំនួនសរុបកើនដល់៧០៣នាក់។ ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន២,៦៣៦ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១១៩,៥៨៥ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម