ព័ត៌មានជាតិ
ផ្លូវជាតិលេខ ២ ម្តុំចាក់អង្រែ ឡានដឹកខ្សាច់ជ្រុះពេញផ្លូវ ម្ចាស់ដេប៉ូ សន្យាជួសជុលលាងសម្អាតវិញ
ភ្នំពេញ៖ អ្នកធ្វើដំណើបាននិយាយគ្រប់ៗគ្នាថាអាណិតផ្លូវជាតិលេខ២ដែលរងការខូចខាតដោយសាររថយន្តដឹកខ្សាច់ទម្ងន់យក្ស។
ពលរដ្ឋឈ្មោះ យូ សុខា ជាអ្នករស់នៅច្បារអំពៅបាននិយាយថា រាល់ថ្ងៃលោកតែងធ្វើដំណើចេញទៅប្រកបការងារនៅឯចាក់អង្រែក្រោម ដោយបើកបរតាមបណ្តោយផ្លូវជាតិលេខ២។ អ្វីដែលគួរឲ្យអាណិតអាសូរផ្លូវជាតិលេខ២គឺម្តុំដេប៉ូខ្សាច់ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរងការបំផ្លិចបំផ្លាញដោយរថយន្តដឹកខ្សាច់ទម្ងន់យក្ស ដែលបើកបរដឹកជញ្ជូនខ្សាច់ដូចហែកឋិន។


ពលរដ្ឋរូបនេះបន្តថា វាមិនត្រឹមតែខូចខាតទេ ដីខ្សាច់ជ្រុះលើផ្លូវបង្កឲ្យហុយទ្រុបទ្រុលសឹងងងឹតមេឃ។ចំណែកអ្នកធ្វើដំណើដោយម៉ូតូវិញ ដីហុយចូលភ្នែកសឹងកើតជំងឺឡើងបាយទៅហើយ។
ទាក់ទិនទៅករណីរថយន្តដឹកខ្សាច់ចេញពីដេប៉ូជាច្រើនកន្លែងនៅតំបន់សង្កាត់ចាក់អង្រែលើនេះ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានឲ្យដឹងថា ម្ចាស់ដេប៉ូខ្សាច់បានសន្យានឹងជួសជុល លាងសំអាតផ្លូវដែលជ្រុះកំទេចដីនេះវិញ។
នៅរសៀលថ្ងៃទី២៦ខែឧសភានេះ ក្រុមព័ត៌មានកម្ពុជាថ្មីបានចុះទៅពិនិត្យដីហុយទ្រុបទ្រុលដដែល៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


