ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ បាញ់ទឹកលាងសម្អាតផ្លូវ រៀបចំអនាម័យ បរិស្ថាន និងសុវត្ថិភាពសាធារណៈ នៅមុខផ្សារឫស្សីកែវថ្មី
ដោយអនុវត្តតាមការណែនាំ និងទិសដៅដឹកនាំរបស់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំសកម្មភាពអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងបាញ់ទឹកលាងសម្អាតផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ និងសុវត្ថិភាពសាធារណៈក្នុងមូលដ្ឋាន។


សកម្មភាពនេះ ដឹកនាំដោយ លោក គន់ សោភា ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីមន្ត្រីការិយាល័យពាក់ព័ន្ធ អាជ្ញាធរសង្កាត់ទួលសង្កែទី ០១ ព្រមទាំងយុវជន ស ស យ ក សង្កាត់ ជាច្រើននាក់ ផងដែរ។


ទីតាំងអនុវត្តសកម្មភាព ស្ថិតនៅលើផ្លូវលេខ ១០៥ ត្រង់ចំណុចមុខផ្សារឫស្សីកែវថ្មី ភូមិបាក់ទូក សង្កាត់ទួលសង្កែទី ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាតំបន់មានចរាចរណ៍មមាញឹក និងសកម្មភាពពាណិជ្ជកម្មច្រើន ដោយតម្រូវឲ្យមានការថែរក្សាអនាម័យ និងសណ្ដាប់ធ្នាប់ជាប្រចាំ។


លោក គន់ សោភា បានបញ្ជាក់ថា សកម្មភាពអនាម័យ និងរៀបសណ្ដាប់ធ្នាប់នេះ គឺជាការអនុវត្តជាក់ស្ដែងតាមការណែនាំរបស់លោកអភិបាលខណ្ឌឫស្សីកែវ ក្នុងគោលបំណងបង្កើនសោភ័ណភាពទីក្រុង កាត់បន្ថយសំរាម បញ្ហាបរិស្ថាន និងធានាសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ស្របតាមគោលការណ៍ “ទីក្រុងស្អាត បរិស្ថានល្អ និងមានសុវត្ថិភាព”។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រើប្រាស់ផ្លូវ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន មិនបោះសំរាមផ្ដេសផ្ដាស និងគោរពសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរួមចំណែកបង្កើតមូលដ្ឋានស្អាតមានរបៀបរៀបរយ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


