ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ដង្កោ ចុះរុះរើការសង់រោងលក់ដូររំលោភលើផ្លូវសាធារណៈ
កាលពីព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ថ្មីៗ នេះ លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ និងលោក ប៉ែន ហាន សមាជិកក្រុមប្រឹក្សាសង្កាត់ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់នៅលើផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយសារមានអាជីវករមួយចំនួន បានសាងសង់រោងដាក់លក់ដូររំលោភចំណីផ្លូវសាធារណៈ។


លោកស្រី សឿង សេរី ចៅសង្កាត់ បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមានអាជីវករមួយចំនួនបានលួចសាងសង់រោងសម្រាប់លក់ដូរ និងជាកម្មសិទ្ធិផ្ទាល់ខ្លួនរំលោភមកលើផ្លូវសាធារណៈ លោកស្រី បានដឹកនាំក្រុមការងារ ប្រជាការពារ ចុះធ្វើការហាមឃាត់ និងរុះរើចេញ ដោយមិនអនុញ្ញាតឲ្យមានការសាងសង់ទៀតទេ ក្នុងករណីមិនអនុវត្តតាមនឹងចាត់វិធានការតាមច្បាប់។


រដ្ឋបាលសង្កាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយថែរក្សាអនាម័យ និងសណ្ដាប់ធ្នាប់ ឲ្យបានល្អផងដែរ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


