ព័ត៌មានជាតិ
សមាជិកព្រឹទ្ធសភាផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ឆ្នាំ២០២២នៅស្រុកកំពង់ស្វាយ
លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយបានដឹកនាំប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងប្រគល់សេចក្តីសម្រេចដល់ក្រុមការងារចុះជួយឃុំ។ ក្នុងពិធីនេះមានការចូលរួមពីមន្ត្រីសមាជិក សមាជិកាគណបក្សពាក់ព័ន្ធ ឃុំ ប្រមាណ៥០នាក់ ដែលរៀបចំឡើងស្នាក់ការបក្សស្រុកកំពង់ស្វាយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១។
លោកស្រី ឃួន ឃុនឌី បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យ រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបានល្អប្រសើរឆ្ពោះទៅមុខ។

ទន្ទឹមនឹងលទ្ធផលនេះលោកស្រីបានស្នើឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ តាមរយៈនៃការផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារសំខាន់ៗ រួមមាន៖-ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និងរួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា ។

– អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំឲ្យមានសុវត្ថិភាពនិងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន ទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀននិងចូលរួមអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ – យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈនិងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស។

លោកស្រី ឃួន ឃុន ឌី បានក្រើនរំលឹកបន្ថែមថាសូមឱ្យបងប្អូនមន្ត្រីយើងរួមទាំងប្រជាពលរដ្ឋមានស្មារតីចូលរួមការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឲ្យបានធូរស្បើយវិលទៅសភាពធម្មតាវិញបានជាពិសេសគឺត្រូវអនុវត្តតាមវិធានសុវត្ថិភាព គឺ៣ ការពារ ៣កុំ និងត្រូវតែមានការចូលរួមប្រុងប្រយ័ត្នឲ្យបានជាប្រចាំ ៕
ដោយ៖ប៊ុន រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


