ព័ត៌មានជាតិ
ខេត្តកណ្តាល មានផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងកម្មករ-កម្មការិនី ជាង១លាននាក់បន្ថែមទៀត
អភិបាលខេត្តកណ្តាល បានឲ្យដឹងថា រដ្ឋបាលខេត្តបានដាក់ផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩ ជូនដល់ប្រជាពលរដ្ឋនិងកម្មករ-កម្មការិនី តាមបណ្ដាក្រុង ស្រុក ជាង១លាននាក់ជាបន្តបន្ទាប់ទៀត។
ថ្លែងក្នុងឱកាសទទួលអំណោយសម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ពី លោក ប្រាក់ សុខុន ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅពីព្រឹកថ្ងៃទី២៩ ឧសភា នេះ លោកគង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍បន្តថា សម្រាប់ការងារចាក់វ៉ាក់សាំង រដ្ឋបាលខេត្តសម្រេចបាន ១០០% លើដំណាក់កាលទី១ សម្រាប់ចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ សង្កាត់ មន្រ្តីភូមិ ក្រុម ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។

លោកអភិបាលខេត្តបានបន្តទៀតថា« សម្រាប់ផែនការចាក់វ៉ាក់សាំង ក្នុងជំហានបន្ទាប់ រដ្ឋបាលខេត្ត បានរៀបចំផែនការស្ដីពីការប៉ាន់ស្មានតម្រូវការវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី តាមបណ្ដាក្រុង ស្រុក សរុបចំនួន ១ ១៥៣ ២៣៧ នាក់ (ស្រី ៦៧៥ ៥៧៨ នាក់) »។
ខេត្តកណ្តាលជាខេត្តគោលដៅទីពីរដែលត្រូវទទួលវ៉ាក់សាំងការពារជំងឺកូវីដ‑១៩នាពេលខាងមុខនេះបន្ទាប់ពីរាជធានីភ្នំពេញ។ តាមរយៈសារសំឡេងតាម តេឡេក្រាម នៅព្រឹកថ្ងៃទី២៩ឧសសភានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការចាក់នៅរាជធានីភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុតរបស់យើង បន្ទាប់ទៅគឺ បណ្ដាទីប្រជុំជននៅក្នុងខេត្តកណ្ដាល ហើយបន្ទាប់មកបានយើងចេញទៅគោលដៅសំខាន់ៗនានា នៅតាមទីរួមខេត្ត ទីប្រជុំជន និងតំបន់រោងចក្រដែលមានកម្មករកកកុញ»។
សម្តេចបានបន្តថា «យើងបានដាក់ចេញនូវផែនការមេដែលជាយុទ្ធសាស្ត្រ សម្រាប់ដំណើរការចាក់វ៉ាក់សាំង ក្នុងនោះគឺយុទ្ធសាស្ត្រផ្ការីក ដែលចាក់ពីក្នុងចេញក្រៅ ហើយតាមស្ថាប័ន និងរាជធានី-ខេត្ត គឺមិនអាចប្រើវ៉ាក់សាំង ទៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចបានទេ បើធ្វើយ៉ាងដូច្នេះ យើងនឹងមិនទទួលបានផលក្នុងការចាក់វ៉ាក់សាំងនោះទេ»។

សម្តេចតេជោ បានបន្ថែមថា នៅពេលដែលយើងចុះទៅគឺចុះចាក់ស្រោចយកទាំងក្រុងតែម្ដង បើមិនបានទៅតាមជនបទទេក៏យើងប្រមូលផ្ដុំចាក់នៅតាមទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញ ជារួមគឺចាក់នៅកន្លែងដែលមានមនុស្សកកកុញជាមុន ធ្វើយ៉ាងដូច្នេះទើបមានភាពសាំក្នុងសហគមន៍ដែលមានអ្នកចាក់វ៉ាក់សាំងបានច្រើន។
សម្ដេចតេជោ បាន បញ្ជាក់ថាតាមការប៉ាន់ស្មានចំនួនតួលេខ មនុស្សដែលមានអាយុលើសពី១៨ឆ្នាំគឺមានជាង១០ លាននាក់។បើប៉ាន់ស្មានសម្រាប់អ្នកដែលគ្រូពេទ្យហាមឃាត់មិនអាចចាក់វ៉ាក់សាំងបានគឺចំនួនមនុស្សដែលត្រូវចាក់មានប្រមាណជា ១០ លាននាក់។
ផ្អែកតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅក្នុងរាជធានីភ្នំពេញនិងទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នាៗយ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនាឆ្នាំ២០២១ខាងមុខនេះ។
រហូតមកដល់ពេលនេះសាលារាជធានីភ្នំពេញកំពុងតែសម្រុកវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋចំនួន១១ខណ្ឌរួមមាន ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល,ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌសែនសុខ។ចំណែកខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌច្បារទើបចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩សម្រាប់ដូសទី១នៅកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


