ព័ត៌មានជាតិ
ផ្តល់អំណោយពលរដ្ឋ៧០នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនៅស្រុកសំរោង
នាំយកអំណោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំរោងទទួលបន្ទុក៩ឃុំ និងសប្បុរសជននានា ជូនដល់កម្លាំងប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋ៧០នាក់ ដែលបានកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអង្គក្តី នៃស្រុកសំរោង ខេត្តតាកែវ ។

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ រួមដំណើរដោយលោក ស្វាយ ឧត្ថោ អភិបាលរងស្រុក សមាជិកក្រុមការងារថ្នាក់ស្រុកទទួលបន្ទុកឃុំសិង្ហ ដោយមានការចូលរួមពី លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគររដ្ឋបាលឃុំសិង្ហ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំរោងទទួលបន្ទុក៩ឃុំ និងសប្បុរសជននានា ជូនដល់កម្លាំងប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋប្រមាណ៧០នាក់ ដែលបានកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋម សិក្សាអង្គក្តី ។

នាឪកាសនោះដែរ លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងក្រុមការងារ បានណែនាំឲ្យបងប្អូនត្រូវថែរក្សាសុខភាព មានអនាម័យល្អក្នុងការហូបចុក និងធ្វើលំហាត់ប្រាណឲ្យបានជាប្រចាំ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ជាពិសេសត្រូវអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ- ១៩ នេះមិនឲ្យចូលក្នុងសហគមន៍បន្តទៀត ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


