ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីឡាវ អរគុណសម្ដេចតេជោហ៊ុន សែន ដែលបានឧបត្ថម្ភម៉ាស់ និងសម្ភារៈសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក ថងលូន ស៊ីស៊ូលីត បានថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានឧបត្ថម្ភម៉ាស់ និងសម្ភារៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយលោកថា ជំនួយនេះនឹងប្រើប្រាស់ឲ្យមានប្រសិទ្ធភាព នឹងចំទិសដៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានធ្វើឡើងកាលរយៈលិខិតមួយច្បាប់ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំមានកិត្តិយស ដែលបានទទួលលិខិតរបស់សម្ដេចចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អំពីការផ្ដល់ជំនួយសប្បុរសធម៌ រួមមានម៉ាសចំនួន២ លាន បរិក្ខាពេទ្យសំខាន់ៗ និងចាំបាច់ដទៃទៀត ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ”។

លិខិតបន្តថា “តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាខ្ញុំនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការឧបត្ថម្ភគាំទ្រដ៏មានតម្លៃ ដែលសម្ដេចក៏ដូចជារដ្ឋាភិបាល និងប្រជាជនកម្ពុជាផ្ដល់ឱ្យក្នុងគ្រាដ៏លំបាកនេះដែលប្រទេសយើងទាំងពីរកំពុងជួបប្រទះ។ យើងខ្ញុំសូមសំដែងនូវការដឹងគុណ និងក្តីរំភើបជាអតិបរមាចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជំនួយដល់ប្រទេសឡាវ បើទោះជាកំពុងទទួលរងនូវផលប៉ះពាល់ ដោយជំងឺកូរ៉ូណាវីរុសយ៉ាងណាក៏ដោយ។ កាយវិការនេះ ជាការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដល់ជិតស្និទ្ធ និងជាប្រពៃណី ពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។

លោក ថងលូន ស៊ីស៊ូលីត ធានាអះអាងថា ជំនួយដែលទទួលបាន នឹងត្រូវប្រើប្រាស់ឲ្យមានប្រសិទ្ធភាពបំផុត សំដៅការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេសឡាវ។ ទន្ទឹមនឹងនេះលោកជឿជាក់ថា រដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងអាចធ្វើការទប់ស្កាត់ ទទួលបានជោគក្នុងការប្រយុទ្ធប្រឆាំងជំងឺ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជូនរដ្ឋាភិបាលឡាវនូវម៉ាស់ និងសម្ភារៈ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមាន ម៉ាសចំនួន២លាន, ម៉ាសក្រណាត់ចំនួន ២០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ ហើយសម្ភារៈទាំងនេះ បានដឹកនាំចេញពីភ្នំពេញ ទៅកាន់ប្រទេសឡាវ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ៕
ដោយ ៖ កោះកែវ






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


