ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំផ្លាស់ប្តូរយោបល់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ក្រសួងការបរទេសបានឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីកិច្ចសហ-ប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមមូលបទ “ការជំរុញកិច្ចសហប្រតិបត្តិការស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល សម្រាប់ការងើបឡើងវិញប្រកបដោយនិរន្តរភាព”។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សន្និសីទនោះ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ Conference នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ហើយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើជាប្រធានដឹកនាំសន្និសីទ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសដៃគូនៃ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។

សន្និសីទ នឹងពិភាក្សា ផ្លាស់ប្តូរយោបល់រិះរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ព្រមទាំងលើកកម្ពស់ភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
នៅក្នុងសន្និសីទនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ពហុភាគីនិយមដែលបើកចំហរ និងប្រកបដោយបរិយាប័ន្ន ការជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅធានានូវការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌សម្រាប់សកលលោក និងការស្តារសេដ្ឋកិច្ច-សង្គមប្រកបដោយ ចីរភាព។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយ និងជាក់លាក់ដល់សន្និសីទផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


